បុរសម្នាក់ប្រលែងជាមួយស្រីស្នេហ័បើករថយន្តមួយគ្រឿងម៉ាក Camry បាឡែនបានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលអោយបាក់បែកចំនួន៤កង់

ចែករំលែក៖

ភ្នំពេញ ៖ ​បុរសម្នាក់កំពុងតែប្រលែងជាមួយស្រីស្នេហ័បានបើករថ​យន្តមួយ​គ្រឿ​ងម៉ាក Camry បាឡែនបានរេចង្កូតទៅបុកក្បាលនាគពុះចែក​ទ្រូងផ្លូវបណ្តាលអោយបាក់​បែ​ក​​​ចំនួន​៤ក​ង់ធ្វើឲ្យក្រឡាប់ប៉ះជើងទ្រមេឃ ហើយអ្នកជិះ​ក្នុងរថយន្តនាំគ្នាលូន​ចេ​ញ​ឡើងជិះម៉ូតូគេចខ្លួនបាត់ គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែកក្តដា ​តាមបណ្តោយផ្លូវ​ព្រះ​​សីហនុ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ័៧មករា ។
ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់និងមានស្រីស្នេហ័ម្នាក់ បើករថ​យន្តមួយ​គ្រឿ​ងម៉ាក Camry បាឡែនពណ៌ស ​ពាក់ស្លាកលេខ ភ្នំពេញ 2AD-4924 ។ បើកបរក្នុងល្បឿនយ៉ាងលឿន​ តាមបណ្ដោយមហាវិថីព្រះ​សី​​​ហ​នុ​ក្នុងទិសដៅពី​​កើត​​​ទៅលិច​ លុះមកដល់ចំនុចកន្លែងកើតហេតុមិនដឹងជាស្រវឹងឬក៏ប្រលែងជាមួយស្រីស្នេហ័ ​បានរេចង្កូតទៅបុកក្បាលនាគពុះចែក​ទ្រូងផ្លូវបណ្តាលអោយបាក់​បែ​ក​​​ចំនួន​៤ក​ង់ ចំណែកឯរថយន្តបានហោះផ្លោងប្រហែល១០ម៉ែត្របណ្ដោយអោយរថយន្តក្រឡាប់ផ្ងារជើងឡើងលើ តែមិនបណ្តាលឲ្យ អ្នកណារងរបួសនោះទេចំណែកអ្នកជិះក្នុងរថយន្តទាំង​២​នា​ក់បានលូនចេញពីក្នុងរថយន្តឡើងជិះម៉ូតូរបស់មិត្តភក្កិជិះគេចខ្លួនចេញទៅបាត់តែមង្ដដោយទុករថយន្ដបង្កនៅនិងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុខាងកំលាំងជំនាញបានធ្វើការវាស់វែងនិងបានស្ទួចរថយន្តយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីដើម្បីរង់​ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

image2

image1

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print