ខេត្តកំពង់ចាម; នៅថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០១៥ ម៉ោង៤,៥០នាទី កំលាំងជំនាញព្រហ្មទ័ណ្ឌខេត្តសហការជាមួយកំលាំងអធិការដ្ឋាននគរបាលស្រុកព្រៃឈរ បានឃាត់ជនសង្ស័យ២នាក់ ទី១ឈ្មោះយ៉ុង ប៊ុន ថា ប្រុស អាយ២៦ឆ្នាំ រស់នៅភូមិអូរកំបោរ ឃុំបារាយណ៏ ស្រុកព្រៃឈរ ទី២ឈ្មោះ សូត្រ សុគុណ ភេទប្រុស អាយុ២៦ឆ្នាំ ភូមិរំដូល ឃុំគរ ស្រុកព្រៃឈរ នៅចំណុចមុខសាលានរោត្តមរណបទ្ឋគន្ឋបុប្ផា ស្ថិតក្នុងភូមិអូរដា ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ដកហូតបានវត្ថុតាងរួមមាន÷ ម៉ូតូ1គ្រឿងc125ពណ៏ខ្មៅសេរី2015ផ្លាក់លេខក/ច 1G2966 លេខតួលេខម៉ាស៊ីន9307023 ថ្នាំញៀនប្រភេទម្សៅក្រាមពណ៏សចំនួន1កញ្ចាប់តូច ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងត្រូវបានសម្មត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់តាមនិតិវិធី៕វណ្ណះ







