កំណែទម្រង់វិស័យសន្តិសុខ ការពារជាតិ ក្លាយជាគោលការណ៍ដ៏មានប្រសិទ្ធភាព សម្រាប់លើកស្ទួយទំនាក់ទំនងនិងកិច្ច សហការរវាងកម្លាំងប្រដាប់អាវុធ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ សួងការពារជាតិនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្ក្នុងពិធីរំលឹកខួបលើកទី២៦ ឆ្នាំ នៃការបង្កើតស្ថាប័នកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅលើទឹកដីខេត្តត្បូងឃ្មុំនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ។

សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងថា: ការធ្វើកំណែទម្រង់វិស័ យការពារជាតិកម្ពុជាកន្លងមក បានបង្កើនប្រសិទ្ធភាព ក្នុងការពង្រឹងដល់សន្តិសុខ និងស្ថិរភាពប្រទេសកម្ពុជា និងក្នុងតំបន់។រហូត បច្ចុប្បន្នការពង្រឹងវិស័យសន្តិសុខ ការពារជាតិកំពុងវិវត្ត ន៍ទៅមុខ និងបត់បែន ផ្លាស់ប្តូរស្ថានភាពមួយ ដែលខ្វះស្ថិរភាពទៅកាន់ការអភិវឌ្ឍគ្រប់វិស័យស្របទៅតាមសភាពការណ៍សន្តិ សុខពិភពលោក។

សម្តេចពិជ័យសេនា ទៀបាញ់ បញ្ជាក់យ៉ាងដូច្នេះថា៖ «ដូច នេះ នយោបាយកែទម្រង់វិស័យសន្តិសុខការពារជាតិ កំពុងក្លាយជាគោលការណ៍ដ៏មានប្រសិទ្ធភាពសម្រាប់លើក ស្ទួយទំនាក់ទំនងនិងកិច្ចសហការរវាងកម្លាំងប្រដាប់អាវុធជាមួយមជ្ឈដ្ឋានសង្គមស៉ីវិល ព្រមទាំងការបង្កើនប្រសិទ្ធភាពនៅក្នុងការពង្រឹងសន្តិ សុខ ស្ថិរភាពរបស់ប្រទេសជាតិ និងតំបន់»។

សម្តេចពិជ័យសេនាបន្តថា: នៅឆ្នាំ ២០១៩ស្ថានការណ៍ពិភព លោកនឹងបន្តប្រែប្រួលយ៉ាងជ្រាលជ្រៅស្មុគស្មាញ ឆាប់រហ័ ស និងពិបាកប៉ាន់ស្មានបាន។ ការប៉ះទង្គិចគ្នារវាងផលប្រយោ ជន៍ របស់មហាអំណាច ធ្វើឲ្យតំបន់មួយចំនួនកើនឡើងកម្តៅ ហើយពេលខ្លះស្ទើរផ្ទុះសង្គ្រាមពិភពលោក។ ចំណុចសំខាន់បំផុតនោះគឺ ត្រូវរក្សាឲ្យបានស្ថិរភាពសន្តិសុខសណ្តាប់ធ្នាប់ស ង្គម ពង្រឹងបាននីតិរដ្ឋ និងប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យដូច ដែលបានដំណើរ ការបោះឆ្នោតជាបន្តបន្ទាប់ កន្លង មកនេះ។

សម្តេចពិជ័យសេនាទៀបាញ់ សង្កត់ធ្ងន់ថា: ការបន្តកើតឡើងនូវបទល្មើសផ្សេងៗ ដូចជាការកាប់ព្រៃឈើ ការចាប់សត្វព្រៃ ការកាប់ទន្ទ្រានយកដីរដ្ឋ ការរុករករ៉ែខុសច្បាប់ការជួញដូរគ្រឿ ង ញៀន ព្រមទាំងសកម្មភាពបទល្មើសផ្សេងៗទៀត គឺជាវិ ញ្ញាសារ ត្រូវដោះស្រាយ ឆ្លើយតបសំណូមពរ នៃការរស់នៅប្រចាំថ្ងៃរបស់ប្រជា​ពលរដ្ឋ។ សម្តេចពិជ័យសេនា បន្ថែមទៀតថា ជាមួយគ្នានេះ ចលនាឧទ្ទាមរបស់ពួកក្បត់ជាតិ ដែលមានបរទេសនៅពីក្រោយខ្នង នៅតែមិនបោះបង់មហិច្ឆតា ប៉ុនប៉ងបង្កអស្ថិរភាពដល់ប្រទេ សជាតិ ។ ដូចនេះនាយទាហាន និងពលទាហាននៃកងរាជ អាវុធហត្ថមានភារកិច្ចច្រើនទៀតត្រូវបំពេញដើម្បីធានាភាពសុខសា ន្តជូនប្រជាពលរដ្ឋ និងធានាបរិយាកាសសន្តិសុខល្អប្រសើរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print