បើកឡំប្រឺតាធ្វេសប្រហែសឆ្លងកាត់ផ្លូវដែក ស្ទុះលោតចេញស្ទើរព្រលឹងបាត់ពីខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ អ្នកបើកបរឡំប្រឺតាមិនបានប្រយ័ត្ន ពេលឆ្លងតំបន់ផ្លូវឆ្លងកាត់រថភ្លើងបុកគាបគៀបជាប់ ស្ទុះ លោតចុះទាំងព្រលឹងចេញពីខ្លួន កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវដែក ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

តាមប្រជាការពារសង្កាត់គោកឃ្លាង បានឲ្យដឹងថា មុនកើតហេតុ គេឃើញឡំប្រឺតា ពណ៌លឿង ពាក់ស្លាក​លេច ​ភ្នំពេញ 1GS-3933 បានបើកតាមផ្លូវលំ ក្នុងភូមិដីថ្មី ឆ្លងផ្លូវដែក គោលបំណងឆ្លងទៅផ្លូវម្ខាងទៀត ចូលភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែអ្នកបើកបរម៉ូតូកង់បី មុនឆ្លងកាត់ផ្លូវដែក មិនបានមើលឆ្វេងស្តាំ ក៏ត្រូវបានរថភ្លើង ខ្សែដឹកអ្នកដំណើរ ចូលព្រលាន ដែលបើកពីកើតទៅលិច បុករុញក្រឡាប់កល់គៀបជាប់នឹងក្បាលរថភ្លើង អ្នកបើកឡំប្រឺតាមិនមានរងគ្រោះ ភ័យព្រលឹងចុងសក់ ស្ទុះលោតចុះ រត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យដល់ចំណុចខាងលើ សល់តែឡំប្រឺតាម្ចាស់គេចខ្លួន ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅ ផ្នែកជំនាញ អធិការដ្ឋានខណ្ឌសែនសុខ បន្តស្រាវជ្រាវរកម្ចាស់មក​ដោះស្រាយ ចំណែកឯរថភ្លើង បន្តបើកដឹកភ្ញៀវឆ្ពោះចូលទៅព្រលានយន្តហោះពោធិ៍ចិនតុង៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print