ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បាននាំយកអំណោយសប្បុរសធម៏ របស់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ មកចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន៨៦៣គ្រួសារ នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃច័ន្ទ ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនិង ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅវត្ដឈូកវ៉ា ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ការបំពេញបេសកម្មមនុស្ស ធម៌របស់កាកបាទក្រហមកម្ពុជា បានពេញលេញដោយសារប្រទេសយើងមានសន្តិភាពក្រោមត្រីនយោបាយឈ្នះ ឈ្នះ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ព្រោះថាបើប្រទេសមានសង្គ្រាម បេសកម្មមនុស្សធម៌នេះក៏មិន អាចកើតមានបានដែរ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជ ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់ គិតគូរពីសុខមាលភាព និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានបន្ដថា៖ ជាការពិតណាស់ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញជាប់ជាប្រចាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានប្រើប្រាស់ធនធានឧបត្ថម្ភពីថ្នាក់កណ្តាល និងរបស់ សាខា ដើម្បីឆ្លើយតបចែករំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងបានបំពេញនូវបេសកម្មមនុស្សធម៌ជាច្រើន ក្នុងការជួយសង្គ្រោះ ដល់ជនរង គ្រោះ និងជនងាយរងគ្រោះ រួមមាន ចាស់ជរា ជនគ្មានទីពឹង ស្ត្រីមេម៉ាយទុរគត ស្រ្តីសម្រាលកូន កុមារគថ្លង់ យុវជនញៀនថ្នាំ ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ ជាពិសេសបានអន្តរាគមន៍បានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយផ្សេងៗដែលបានកើតមានក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដូចជា គ្រោះអគ្គិភ័យ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួតបាក់ច្រាំងទន្លេ និងគ្រោះថ្នាក់ចរាចរណ៍ជាដើមស្របតាមទិស ស្លោកទីណាមានទុក្ខលំបាក ទីនោះមានបេសកកម្មកាកបាទក្រហមកម្ពុជា ។
នាឱកាសនេះ លោក ឃួង ស្រេង ក៏បានពាំនាំនូវ អំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាតាមរយៈសាខាកាក បាទក្រហមកម្ពុជារាជធានីភ្នំពេញ សម្រាប់ផ្តល់ជូនបង ប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ៨៦៣គ្រសារ មកពីសហគមន៍ទាំង១០ និងតាមភូមិទាំង១៨ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញនេះ ក្នុងនោះ ១គ្រួសារៗ ទទួលបាន៖ អង្ករចំនួន៥០គីឡូក្រាម, មីយើង ១កេស,ត្រីខ ១យួរ,ទឹកត្រី ១យួរ,ទឹកស៊ីអីវ ១យួរ, សៀវភៅ៤ ក្បាល ,ប៉ិច ២ដើម,ថ្នាំពេទ្យ៣មុខ,និងថវិកា ៥០.០០០រៀល (ប្រាំម៉ឺនរៀល) ៕ ដោយ៖ សំរិត