លោក ភេម សុខុន នាយសង្កាត់ ជលផលកណ្តៀងលេបថ្នាំពន្យារអាយុ

ចែករំលែក៖

ភ្នំពេញ ៖ ប្រភពពីមន្រ្តីមន្ទីរកសិកម្ម​រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់បានឲ្យដឹងថា លោក ភេម សុខុន នាយសង្កាត់​រដ្ឋបាលជលផលកណ្ដៀង បាននិង កំពុង រត់ការ ពន្យារអាយុចូលនិវត្តន៍ ខណៈគាត់​គ្រប់អាយុចូលនិវត្តន៍ នៅថ្ងៃទី១៦ ខែ​ឧសភា ឆ្នាំ២០១៩ កន្លងទៅ។

លោក ភេម សុខុន នាយសង្កាត់រដ្ឋបាល​ជលផលកណ្ដៀង បានចំណាយលុយ មិន​តិចនោះទេ ក្នុងការពន្យារអាយុចូលនិវត្តន៍ អាចតាមរយៈមន្ទីរ មុខងារសាធារណៈ ខេត្ត​ពោធិ៍សាត់ រដ្ឋមន្ដ្រីក្រសួងមុខងារ សាធារណៈក៏ថាបាន ។

មន្ត្រីមន្ទីរកសិម្មខេត្តពោធិ៍សាត់ មួយ​ចំនួន បានសម្ដែង ការមិនសប្បាយចិត្ត ចំពោះការប្រព្រឹត្តិអំពើពុករលួយ តាមរយៈរត់ការពន្យារអាយុចូលនិវត្តន៍នេះ ព្រោះថាលក្ខន្តិកៈមន្ត្រីរាជការដល់អាយុត្រូវតែចូលនិវត្តន៍ ដើម្បីបើកឱកាសឲ្យមនុស្សជំនាន់ក្រោយៗទៀត ។ ដោយហេតុថា ប្រការ ដែលមន្ត្រីជលផលចាស់ៗដល់អាយុចូលនិវត្តន៍ ហើយព្យាយាមរត់ការពន្យារអាយុ ចូល និវត្តន៍​នោះ ធ្វើឲ្យមន្ត្រីក្មេងៗ ដែល​មានចំណេះជំនាញពិតប្រាកដ គ្មានឱកាស​ ធ្វើការងារ បម្រើប្រទេសជាតិតាមសមត្ថ ភាពរបស់ពួកគេនោះទេ។

ប្រភពដដែល បានបង្ហើបទៀតថា ខណ្ឌរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ធ្លាប់បានធ្វើលិខិតមិនប្រក្រតី ពីបុគ្គល លោក ភេម សុខុន នាយសង្កាត់រដ្ឋបាល ជលផលកណ្ដៀងផងដែរ។ ប៉ុន្តែប្រហែល​ជាមានការត្រូវរ៉ូវគ្នា ក្នុងអំពើពុករលួយណា មួយ ទើបខាងមន្ទីរ មុខងារ​សាធារណៈ ខេត្តពោធិ៍សាត់ មិនចេញលិខិតបញ្ចប់មុខងារឲ្យបុគ្គល ភេម សុខុន ។

យោងតាមលិខិតបែកធ្លាយ បានទទូចឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ចុះ អង្កេតលើករណីលោក ភេម សុខុន នាយ សង្កាត់រដ្ឋបាលជលផលកណ្ដៀង នៃមន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្ត ពោធិ៍សាត់ ក្នុងការពន្យារអាយុចូលនិវត្តន៍ ដោយមិនប្រក្រតី។

យោងតាមតារាងទូទាត់ បៀវត្សប្រចាំ​ខែកុម្ភៈ ឆ្នាំ ២០១៨ លោក ភេម សុខុន អត្តលេខ ១៦១១៥០០០០៨ ជានាយ សង្កាត់រដ្ឋបាលជលផលកណ្ដៀង នៃមន្ទីរ កសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្ត ពោធិ៍សាត់ កាលពីឆ្នាំ ២០១៨ លោក ភេម សុខុន ស្ថិតក្នុងឋានន្តរស័ក្ដិត្រឹមជាមន្ដ្រីក្រមការ ឫមន្ដ្រីបច្ចេកទេស ក្របខ័ណ្ឌ ខ៣.៤ ប៉ុន្ដែ នាពេលបច្ចុប្បន្ន ក្នុងលិខិតបញ្ជាបេស កកម្មក្នុង ខែមិថុនា ឆ្នាំ២០១៩នេះ លោក ភេម សុខុន នាយសង្កាត់រដ្ឋបាលជលផល កណ្ដៀង បែរជាត្រូវអង្គភាព ចាត់តាំងចុះ បេសកកម្មបន្ដទៀត។ ព្រោះថា បើគិតតាម តារាងទូទាត់ បៀវត្សប្រចាំខែកុម្ភៈ ឆ្នាំ ២០១៨ លោកដល់ពេលចូលនិវត្ដន៍ទៅ​ហើយ ។

ក្នុងន័យដូចបានរៀបរាប់ជូនខាងលើ នេះ មន្រ្តីមន្ទីរកសិកម្ម ខេត្តពោធិ៍សាត់ស្នើដល់អង្គភាពប្រឆាំងអំពើពុករលួយ មេត្ដា​ពិនិត្យ និងអង្កេតលើករណី ខាងលើនេះ ដែលធ្វើឲ្យប៉ះពាល់ទៅដល់ស្ថាប័ននៅថ្នាក់ក្រោមជាតិ ក្នុងការបំពេញការងារ ព្រមទាំងធ្វើឲ្យបាត់បង់នូវទំនុកចិត្តពីមន្ដ្រីថ្នាក់​ក្រោម ដែលខិតខំបំពេញការងារ ក៏ដូច ផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំង​មូលក្នុងមូលដ្ឋាន។

ទន្ទឹមនឹងនេះ មានសេចក្ដីអំពាវនាវឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទជួយពិនិត្យមើលរឿងមិនប្រក្រតីនេះផង ដើម្បីកុំឲ្យមន្ដ្រីរូបនេះធ្វើអ្វីៗស្រេចតែអំពើចិត្តតទៅទៀត។ ម្យ៉ាងទៀតអ្វីដែលបានដឹង នោះ គឺអាចជាព័ត៌មានដ៏សំខាន់មួយ សម្រាប់អង្គភាពប្រឆាំងអំពើពុករលួយ សម្រាប់ពិចារណានិងបើកការស្រាវជ្រាវ ដោយមិនចាំបាច់មានពាក្យបណ្តឹងនោះឡើយ ព្រោះគ្រាន់តែព័ត៌មានបញ្ជាក់ ថា រត់ការពន្យាអាយុចូលនិវត្តន៍នោះ គឺវាបានបង្ហាញច្បាស់ ហើយថាជាសកម្មភាពពុករលួយជាប្រព័ន្ធទៅហើយ៕ នរិន្ទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print