លួចមានស្រីថ្មី ត្រូវប្រពន្ធប្តឹងឲ្យនគរបាលចាប់ញាត់គុក

ចែករំលែក៖

ខេត្តរតនគិរី ៖ មន្រ្តីនគរបាលក្រុងបានលុងបានឃាត់បុរសម្នាក់កាលពីថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០១៩ ខណ:ខ្លួនមានប្រពន្ធនិងកូនពីរនាក់នៅក្នុងបន្ទុករួចទៅហើយ លួចទាក់ទងស្រីខាងក្រៅ ត្រូវប្រពន្ធប្តឹង។
បុរសនោះមានឈ្មោះ ទុន ដារ៉ា ប្រធានការិយាល័យគណ:នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ដរតនគិរី និងជាអតីត មន្ដ្រីបម្រើការនៅមន្ទីរសាធារណការខេត្ដស្ទឹងត្រែង។

អ្នកស្រី ពួយ ចាន់សុគុណ បានឱ្យដឹងថាប្ដីរបស់គាត់ឈ្មោះទុនដារ៉ាតែងតែចូលចិត្ដទៅរកស្រីនៅក្រៅផ្ទះភ្លេចប្រពន្ធនិងកូនជាយូរឆ្នាំកន្លងមកហើយគឺចាប់ពីអំឡុងឆ្នាំ២០១១កាលនៅឯខេត្ដស្ទឹងត្រែង។កាលណោះគាត់បានសន្យានៅចំពោះមុខសមត្ថកិច្ចថានឹងកែខ្លួនធ្វើជាប្ដីល្អព្រមមករួមរស់កសាងអនាគតជាមួយប្រពន្ធនិងកូនវិញ។

អ្នកស្រីបានបន្ដឱ្យដឹងទៀតថា លោក ទុនដារ៉ា អះអាងថា កែខ្លួន ដោយគាត់ឱ្យខ្ញុំជាប្រពន្ធបោះបង់ការងារជាគ្រូបង្រៀនរួចនាំខ្ញុំនិងកូនទៅរួមរស់នៅខេត្ដរតនគិរី។ក្រោយមកគាត់បានផិតក្បត់ដដែលគឺទៅមានស្រីលួចលាក់នៅភូមិថ្មដាសង្កាត់បឹងកន្សែក្រុងបានលុងលែងខ្វល់ជាមួយក្រុមគ្រួសារ។ លុយកាក់ដែលរកបានរួមនិងប្រាក់ខែគាត់មិនបានយកមកចិញ្ចឹមប្រពន្ធកូនអស់រយៈពេលជាងបីឆ្នាំមកហើយ។ ពេលសួរនាំពីរឿងនេះលោកទុនដារ៉ាតែងតែគំរាមប្រើអំពើហឹង្សាមកប្រពន្ធ។

អ្នកស្រីបានបញ្ជាក់ថា ក្នុងនាមជាប្រពន្ធដើមស៊ូទ្រាំខាំមាត់សង្កត់ចិត្ដឱបទុក្ខជាច្រើនឆ្នាំមិនបានលែងលះ ឬតតាំងនិងប្ដីឡើយ ព្រោះដើម្បីអនាគតកូនទាំងពីរនាក់។ក៏ ប៉ុន្ដែដោយសារអត់ទ្រាំលែងបាននៅព្រឹកថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០១៩ក៏បាន​សម្រេចប្ដឹងទៅនគរបាលក្រុងបានលុងឱ្យចាប់ប្ដីកំហូចនោះរួមនិងសហាយឈ្មោះ​ទន់ សុគន្ធផានីកំពុងដេកលើគ្រែរួចបញ្ជូនទៅអធិកាក្រុងបានលុងដើម្បីសួរនាំតាម​ច្បាប់។

លោក តេង សាវុធ អធិការរងក្រុងបាន​លុង នៅថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០១៩នេះដោយដកស្រង់សម្តីភាគីទាំងពីរមកបញ្ជាក់ថា ជនសង្ស័យឈ្មោះទុនដារ៉ាបានទទួលស្គាល់ថា ខ្លួនពិតជាមានស្រីថ្មីឈ្មោះ ទន់ សុគន្ធផានីមែន ដោយសាតែខ្លួនមិនអាចនៅរួមរស់ជាមួយប្រពន្ធដើមឈ្មោះ ពួយ ចាន់សុគុណនោះបានតទៅទៀត។

លោកអធិការរងក្រុងបានបន្ដឱ្យដឹងទៀតថា ឯភាគីខាងស្រីដែលគេអះអាងសាហាយស្មន់នោះបានសារភាពថា ខ្លួន បានស្រលាញ់លោក ទុន ដារ៉ាមែន ដោយ សារបុរសរូបនោះប្រាប់ថា ខ្លួនពោះម៉ាយ និងមានលិខិតបញ្ជាក់ពីចៅសង្កាត់បឹង កន្សែងទើបខ្លួនជឿហើយទទួលយកធ្វើជាប្ដីរស់នៅជាមួយគ្នាតែម្ដង។

ក្រោយពីនគរបាលក្រុងបានលុងបានឃាត់ខ្លួនបុរសខាងលើនិងដៃគូរស្នហាលួចលាក់នោះរួចមកអ្នកស្រី ពួច ចាន់សុគុណ បានសំណូមពរយ៉ាងទទូចសុំឱ្យសមត្ថកិច្ច និងតុលាការខេត្ដរតនគិរីជាពិសេសថ្នាក់ជាតិនិងក្រសួងសាធារណការជួយពិនិត្យករណីផិតក្បត់នេះផង ពោលគឺសូមជួយចាត់ការទៅលើសំណុំរឿងមួយនេះទៅតាមផ្លូវច្បាប់ឯកពន្ធភាពនិងសូមឱ្យសម្ដេចហ៊ុន សែន ជួយវះកាត់តាមច្បាប់អភិក្រមទី៥ ដែលជានិច្ចជាកាលសម្ដេចតែងតែណែនាំដល់ថ្នាក់ក្រោមមិនឱ្យមានប្រពន្ធចំនួនតែម្នាក់៕ នរិន្ទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print