នគរបាលស្រុកកែវសីមា ឃាត់មុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ ដកហូតវត្ថុតាងមួយចំនួន

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖  នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ  កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន  នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា សហការជាមួយកម្លាំងប៉ុស្ដិនគរបាលរដ្ឋបាលស្រែខ្ទុម  បានឃាត់ខ្លួនមុខសញ្ញាជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក្នុងនោះដកហូតបានវត្ថុតាង និងសម្ភារមួយចំនួន ។

ជនសង្ស័យឈ្មោះ ដូង សុខលីន ហៅ លីន )  ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិស្មោញ ឃុំល្លៀង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ។ បច្ចុប្បន្ន រស់នៅភូមិត្រពាំផ្អេរ  ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

វត្ថុតាងដកហូតបាន៖  ថ្នាំញៀនប្រភេទម៉ាទឹកក  ចំនួន២០កញ្ចប់ និង១កញ្ចប់ធំ , ១៨កញ្ចប់ធំល្មម   និង១ កញ្ចប់តូច) ។ ដោយឡែកសម្ភារចាប់យកបាន ៖ ម៉ូតូចំនួន០១ គ្រឿង , ទូរសព្ទ័ដៃចំនួន០៣ គ្រឿង,សំបកថង់​​សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនធំ , ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១ ៕ ដោយ ៖ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print