ដឹងហើយ!! ប្លាស្ទិកជាង៨៣កុងតឺន័រនាំចូលតាមកំពង់ផែស្វយ័តព្រះសីហនុ មានប្រភពពីសហរដ្ឋអាមេរិក និងប្រទេសកាណាដា មានទម្ងន់ប្រមាណស្មើ១៦០០តោន

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ តាមទិន្នន័យបឋមដែលទទួលបានពីសមត្ថកិច្ចស៊ើបអង្កេត សំណល់ប្លាស្ទិកទាំង៨៣ កុងតឺ​ន័រដែលជាទំនិញហាមឃាត់ត្រូវបានសមត្ថកិច្ចបង្ក្រាបបាននៅកំពង់ផែស្វយ័តព្រះសីហនុ មានប្រភពមកពីសហរដ្ឋអាមេរិក និងប្រទេសកាណាដា មានទម្ងន់ប្រមាណ១៦០០តោន។

កម្លាំងសមត្ថកិច្ចជំនាញបាននិងកំពុងបន្តការស៊ើបអង្កេតស៊ីជម្រៅបន្ថែមទៀតដើម្បីស្វែងរកមូលហេតុពិតប្រាកដដែលនាំឱ្យមានការនាំចូលសំណល់ប្លាស្ទិកដែលជាទំនិញត្រូវហាមឃាតនេះ មកកាន់ប្រទេសកម្ពុជា។ សមត្ថកិច្ចក៏បាននិងកំពុងស៊ើបអង្កេតស្វែងរកក្រុមហ៊ុនដែលលួចនាំ ចូលនូវសំណល់ប្លាស្ទិកនេះដើម្បីចាត់វិធានការតាមច្បាប់ជាធរមាន។

នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៩ នេះ ក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងស្ថាប័នពាក់ព័ន្ធបានសម្រេចគាស់ទូរកុងទឺន័រទាំងអស់នោះ ដើម្បីពិនិត្យជាក់ស្ដែងនៅក្នុងកំពង់ផែខេត្តព្រះសីហនុ ក្រោយពីមានការសង្ស័យ លើទំនិញដែលមាននៅក្នុងទូរកុងទឺន័រនោះ។

ការលួចនាំចូលទំនិញហាមឃាត់សំណល់ប្លាស្ទិកត្រូវបានគេក្លែងឈ្មោះទំនិញដោយដាក់ថា ជា «ផលិតផលសម្រាប់កែច្នៃឡើងវិញ» ដោយមិនបានបញ្ជាក់ថាជា «សំណល់ប្លាស្ទិក» ឡើយ។

ការបង្ក្រាបលើការនាំចូលសំណល់ប្លាស្ទិកពីបរទេសមកចូលប្រទេសកម្ពុជានៅពេលនេះបាន បញ្ជាក់ពីការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះមុខទំនិញដែលហាមឃាត់ និងប្រភេទសំណល់ប្រកប​ដោយគ្រោះថ្នាក់។ ការបង្ក្រាបបានទាន់ពេលវេលានូវទំនិញហាមឃាត់សំណល់ប្លាស្ទិក ។ នេះក៏បានបង្ហាញពីកិច្ចសហការយ៉ាងស្អិតរមួតរវាងក្រសួងបរិស្ថាននិងស្ថាប័នពាក់ព័ន្ធរួមមានអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងកំពង់ផែស្វយ័តក្នុងការទប់ស្កាត់ទំនិញហាមឃាត់មិនឱ្យ ចូលមកកម្ពុជាបាន។

សមត្ថកិច្ចកិច្ចបាននិងកំពុងរៀបចំដំណើរការនីតិវិធីកំណត់ថាទំនិញហាមឃាត់ទាំងនេះមកពីប្រភពណា ហើយនឹងត្រូវបញ្ជូនទៅប្រភពដើមវិញ និងធ្វើការផាកពិន័យលើក្រុមហ៊ុនដែលនាំចូលមកនោះតាមច្បាប់ជាធរមាន។

រាជរដ្ឋាភិបាលកម្ពុជានឹងបន្តអនុវត្តវិធានការច្បាប់តឹងរឹងប្រឆាំងនឹងការលួចនាំចូលទំនិញហាមឃាត់គ្រប់ប្រភេទ។ រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឲ្យមានជាដាច់ខាតចំពោះការនាំចូល សំណល់ប្លាស្ទិក មកកែច្នៃនៅកម្ពុជាទេ។ កម្ពុជាមិនមែនជាធុងសំរាមសម្រាប់ការបោះចោល បច្ចេក វិទ្យា ហួសសម័យនោះទេ ហើយកម្ពុជាតែងតែជំទាស់ជានិច្ចនឹងការនាំចូលសំណល់ ប្លាស្ទិក និងប្រេងម៉ាស៊ីនមកកែច្នៃនៅកម្ពុជា ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print