ភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់ ទើបរៀប ការបានរយៈពេលជាងមួយខែ បែរជាមាន រឿងមិននឹកស្មានដល់ បន្ទាប់ពីអាក់អន់ ស្រពន់ចិត្តរឿងប្តីហាម ចុចទូរស័ព្ទលេងហ្គេមហ្វេសប៊ុក បានសម្រេចចិត្តបញ្ចប់ជីវិតដោយ ចង.កសម្លាប់ខ្លួន បង្កឲ្យមានការ ភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង១៥នាទីថ្ងៃត្រង់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ស្ថិតនៅក្នុងបន្ទប់ ជួលលេខ១៧ ផ្លូវបេតុង ក្រុម១ ភូមិព្រៃ ព្រីងជើង១ សង្កាត់ចោម ចៅ៣ ខណ្ឌពោធិ៍ សែនជ័យ ។
ស្ត្រីខាងលើមានឈ្មោះ ងឿន សុខ លីដា អាយុ១៩ឆ្នាំ មុខរបរ កម្មការិនី រោងចក្រ មានប្តីឈ្មោះ មុត សុខណា អាយុ២៧ ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ មាន ស្រុកកំណើត នៅភូមិរបស់ខ្ទុម ឃុំដំបូក ខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ។
តាមក្រុមគ្រួសារ បានឲ្យដឹងថា ស្ត្រីរង គ្រោះ ទើបតែរៀបការ កាលពីថ្ងៃទី៨ ខែ មិថុនា ឆ្នាំ២០១៩ កន្លងមកថ្មីៗនេះទេ ដោយស្នាក់នៅក្នុងបន្ទប់ជួលខាងលើ។ មុនកើតហេតុ កាលពីយប់ថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០១៩ យប់ជ្រៅទៅហើយ ស្ត្រី រងគ្រោះ នៅដេកចុចទូរស័ព្ទ លេងហ្គេម ហ្វេសប៊ុក ហើយត្រូវបានប្តីហាម ហើយ ហាមទៀត តែប្រពន្ធមិនស្តាប់ គិតតែពី ចុចៗ ក៏ឈ្លោះប្រកែកដាក់គ្នាមួយប្រា៉វហើយចូលដេករៀងៗខ្លួន។
លុះមកដល់ព្រឹកថ្ងៃទី១៧ ខែកក្កដានេះ ជនរងគ្រោះមិនទៅធ្វើការងារទេ ដោយប្រាប់បងប្អូន និងប្តីថាចង់ទៅស្រុក ហើយប្តី បងប្អូនក៏នាំគ្នាចេញទៅធ្វើការអស់ទៅ។ លុះដល់វេលាម៉ោង១១និង១៥នាទី ក្រុមគ្រួសារ បងប្អូន និងប្តី ដើរមកដល់បន្ទប់ជួល រុញទ្វារចូល ក៏ប្រទះឃើញនាងចង.កសម្លាប់ខ្លួន ដោយយកក្រមាចង់ភ្ជាប់នឹងចម្រឹងដែកឡៅតឿ ហើយក៏ស្រែកឆោឡោ នាំគ្នាស្រាយ កាត់ក្រមាទម្លាក់ ចុះវិញ ក៏នាងមិនអាចមានជីវិតឡើងវិញ បានដែរ រួចក៏រាយការណ៍ប្រាប់ អាជ្ញាធរ សមត្ថកិច្ច ចុះមកពិនិត្យជាក់ស្តែង។
តាមសម្តីស្ត្រីឈ្មោះ សុខ សោភា អាយុ ៣២ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ត្រូវជាបង ស្នាក់នៅបន្ទប់ជាមួយគ្នា បានឲ្យដឹងថា នាងមានបងប្អូនចំនួន៥នាក់ ប្រុស៣នាក់ ស្រី២នាក់ ប្អូនស្រីរងគ្រោះជាកូនទី៥ (កូនពៅ)។
តាមប្រភពផ្សេងមួយទៀត បានឲ្យដឹងថា ២នាក់ប្តីប្រពន្ធខាងលើ សាមីខ្លួន ខាងស្រីសូវមិនពេញចិត្ត រៀបការជាមួយ ប្តីឈ្មោះ មុត សុខណា នេះទេ តែដោយសារ ឪពុកម្តាយបង្ខំ ទើបរៀបការបំពេញមុខ ម្តាយទៅ ហើយការរស់នៅ រវាងប្តីប្រពន្ធ ភាគីប្រពន្ធក្និកក្នក់ច្រើន មិនតម្រូវចិត្តប្តី ឡើយ។ ក្រោយអន់ចិត្តរឿងប្តីហាមចុច ទូរស័ព្ទ ក៏សម្រេចចិត្តបញ្ចប់ជីវិតបែបនេះ។
សាកសពក្រោយពីសមត្ថកិច្ចជំនាញ គ្រូពេទ្យកោសល្យវិច័យរួច ឃើញថាពិតជាស្លាប់ដោយធ្វើអត្តឃាតខ្លួនឯងមក ក៏ ប្រគល់ជូនក្រុមគ្រួសារ ចាត់ចែង ដឹកយក ទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុក កំណើត៕
នរិន្ទ្រ