សិស្សសាលា២នាក់ម្នាក់ស្លាប់នៅកន្លែងនិងម្នាក់ទៀតរងរបួសធ្ងន់បញ្ជូនដល់មន្ទីពេទ្យស្លាប់ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៌

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈសិស្សសាលាពីរនាក់ ម្នាក់ស្លាប់នៅកន្លែងកើតហេតុ ម្នាក់ទៀតរងរបួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យស្លាប់កាលពីរសៀលថ្ងៃទី  ១៧ ខែកក្កដា ឆ្នាំ២០១៩ នៅមុខសមាគមន៌ចិនតាមបណ្ដោយផ្លូវជាតិលេខ៥ឋិតក្នុងភូមិគីឡូត៌ ម៉ែត្រលេខ៤សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត។
ជនរងគ្រោះទី១មានឈ្មោះវិមានសង្ហា ភេទ្រុសអាយុ១៨ឆ្នាំអ្នកបើកបរស្លាប់ចំណែកទី២មានឈ្មោះ សួសចាន់រ៉ូភេទប្រុសអាយុ១៦ឆ្នាំស្លាប់នៅមន្ទីរពេទ្យអ្នកទាំង២នាក់រស់នៅនុងភូមិកើតហេតុ។
ប្រភពសមត្ថកិច្ចប្រាប់ថាៈមុនកើតហេតុជនរងគ្រោះពីនាក់ខាងលើជិះម៉ូតូម៉ាកឌ្រីមសង់ពណ៏ខ្មៅសេរីឆ្នាំ២០០៨អត់ស្លាក់លេខក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុបានរ៉េចង្កូតទៅបុករថយន្តម៉ាក4VANZA  ពណ៏ខ្មៅចង្កូតស្ដាំពាកស្លាកលេខបន្ទាយមាន  ជ័យ2A.6104ខូចខាត់ផ្នែកចង្កេះខាងឆ្វេងលើកង់ក្រោយ បណ្ដាលឲ្យម៉ូតូដួលហើយរថយន្តហៃ  ឡិនឌើមួយគ្រឿងទៀតពណ៌ទឹកប្រាក់ចង្កូតស្តាំពាក់ស្លាកស្លាក់ស្លក់ស្ក់សក់កលេខភ្នំពេញ 2Y.0996ខណៈដែលរថយន្តកំពុងបើកជែងមកខាងឆ្វេងបណ្ដាលឲ្យបុកបន្ថែមស្លាប់នៅកន្លែងនិងរងរបួសតែម្ដង។ចំណែកររថយន្តម៉ាក 4VANZAពណ៏ខ្មៅចង្កូតស្ដាំពាកស្លាកលេខ បន្ទាយមានជ័យ2A.6104ខូចខាត់ផ្នែកចង្កេះខាងឆ្វេងនៅកន្លែងកើតហេតុ ដោយឡែករថយន្តហៃឡិនឌើពាក់ស្លាកលេខភ្នំពេញ  2Y.0996បើករត់គេចខ្លួនបាត់បន្សល់បំណែក កាងខាងមុខនៅកន្លែង។ហើយរថយន្តដែលបង្ក ហៃឡិនឌើសមត្ថកិច្ចកំពុងស្វែងរក រីឯម៉ូតូនិងរថយន្តម៉ាក4VANZAពណ៏ខ្មៅចង្កូតស្ដាំពាកស្លាកលេខបន្ទាយមានជ័យ2A.6104និងម៉ូតូជនរងគ្រោះត្រូវសមត្ថកិច្ចយកទៅអធិការរដ្ឋានរងចាំដោះស្រាយ។

ក្រោយកើតហេតុជនរងគ្រោះរងរបួសធ្ងន់ដឹក សង្គ្រោះនៅមន្ទីរពេទ្យបង្អែក រីឯសពប្រគល់ឲ្យម្ដាយសពយកទៅធ្វើបុណ្យតាមប្រពៃណីយ៌ ៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print