ជិតដល់ថ្ងៃរៀបការ នាយកៃដ ប្តីនាងខ្ញុង របួសជើងទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ ទើបនឹងប្រកាសពីគម្រោងចូលរោងការក្នុងអំឡុងខែសីហាខាងមុននេះមិនបានប៉ុន្មានផង ស្រាប់តែពេលនេះប្តីនាងខ្ញុង គឺនាយ កៃដ បានរងរបួសជើងទាំងសងខាង ព្រោះតែការលេងកីឡាខុសបច្ចេកទេស ។

ថ្មីរនេះតារាសម្តែង នាង ស្រេង សុកាន់ដា ហៅនាងខ្ញុងបានប្រកាសរៀបការជាផ្លូវការជាមួយតារាកំប្លែងនាយ កៃដ ជាផ្លូវការហើយ បន្ទាប់ពីរួមរស់នឹងគ្នាក្រោយរៀបចំពិធីសែនព្រេន កាលពីចុងឆ្នាំ២០១៧នោះ។

នាងខ្ញុងបានរៀបរាប់ថា “ចាប់តាំងពីរដឹងក្តីចេះប្រើជីវិតឯកជនមក គឺមានភាពលំបាក ជូជត់ វេទនា បោកប្រាស់ បោះបង់ ធ្វើបាប ជួបអស់ហើយ តែខ្ញុំក៏នៅតស៊ូជំនះព្រហ្មលិខិតបានរហូតដល់ថ្ងៃនេះ ព្រោះខ្ញុំតែងជឿរជាក់លើអំពើរល្អដែរខ្ញុំបានសាង ខ្ញុំក៏សង្ឃឹមថាមនុស្សដែលខ្ញុំនឹងផ្ញើរវាសនាពាក់កណ្តាលជីវិតអោយគាត់នោះ នឹងយល់ច្បាស់ពីភាពឈឺចាប់ដែលខ្ញុំធ្លាប់ជួបកន្លងមក ចឹងខ្ញុំគិតថាគាត់នឹងចេះអាណិត ស្រលាញ់ យោគយល់ អោយតំលៃ អត់អោន អធ្យាស្រយ័ នឹងជាមនុស្សមានការទទួលខុសត្រូវខ្ពស់ ជាមនុស្សដែររឹងមាំ ដើម្បីជាក្តីសង្ឃឹមអោយខ្ញុំនឹងកូន អគុណម៉ាក់ក្មេកនឹង បងប្អូនថ្លៃ ដែលស្រលាញ់នឹងអោយតំលៃខ្ញុំ សូមអោយគ្រួសារមួយនេះថិតថេរហូតទៅ. (ថ្ងៃដែលរងចាំ)”។ពិធីមង្គលការ ខ្ញុង និងនាយ កៃដ នឹងរៀបចំឡើងនៅថ្ងៃទី ៧ ខែសីហា ឆ្នាំ២០១៩ ខែក្រោយនេះហើយ​ ។

ទោះជាយ៉ាងនាមិនទាន់បានប៉ុន្មានផងកូនកំលោះដែលត្រៀមចូលរោងការនោះស្រាប់តែរបួសជើងទាំងសងខាងព្រោះតែការលេងកីឡាខុសបច្ចេកទេស។ តារាស្រីរូបនេះបានសម្តែងការសោកស្តាយ ស្របពេលដែលអ្នកដឹងដំណឹងរៀបការក៏សាទរ និងសោកស្តាយដែលតារាកំប្លែងនាយកៃដ ជួបគ្រោះថ្នាក់។

ទោះជាយ៉ាងណាគេរំពឹងថាតារាប្រុសរុបនេះនឹងជាសះស្បើយមុនពេលពិធីមង្គលការបានមកដល់នៅពាក់កណ្តាលខែសីហា៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print