ខេត្តឧត្ដរមានជ័យ៖ ពិតជីវិតថ្លៃបំផុត ឬមួយពាន់សំណាង ខណៈរថយន្ដដាច់ហ្វ្រាំងពេលចុះពីលើភ្នំដងរ៉ែក បណ្តាលអោយក្រឡាប់ជាច្រើនត្រឡប់ ខ្ទេចរថយន្ដទាំងស្រុង។ ដោយឡែកមនុស្សបីនាក់រងរបួសធ្ងន់ ។
ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោងពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦៧ ចំណុចចំរាក់ទី១ ផ្លូវឡើងភ្នំ ស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា៖ ដោយរថយន្តម៉ាក់ត្រៃណូ ពណ៍លឿង ពាក់ស្លាកលេខភ្នំពេញ 5A -0829 បើកបរចុះពីលើភ្នំ ដល់ចំណុចកើតហេតុបានដាច់ហ្វ្រាំងក្រឡាប់ធ្លាក់ពីលើផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ចំនួន ០៣ នាក់ និងរថយន្តត្រូវខ្ទេចទាំងស្រុង។
សមត្ថកិច្ចបានអោយដឹងថា៖ អ្នករងរបួសរួម ឈ្មោះដូចខាងក្រោម ៖
១- ឈ្មោះ ឈួន អូរ ភេទប្រុស អាយុ២៣ ឆ្នាំ រស់នៅភូមិសាវាំង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង រងរបួសធ្ងន់ ( ជាអ្នកបើកបរ )
២- ឈ្មោះ កែង ផ្លូវ ភេទប្រុស អាយុ៤០ ឆ្នាំ រស់នៅភូមិជាមួយគ្នា រងរបួសធ្ងន់
៣- ឈ្មោះ លឺញ ម៉ៅ ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិជាមួយគ្នា រងរបួសធ្ងន់។
ក្រោយពេលកើតហេតុ អធិការនគរបាលស្រុកអន្លង់វែង បានចាត់កម្លាំងចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីជួយធ្វើការអន្តរាគមន៍យកជនរងគ្រោះ មកកាន់មន្ទីរពេទ្យបង្អែកស្រុក ដើម្បីសំរាកព្យាល៕
ដោយ៖ ប៉ែន នួន