ជនជាតិចិនម្នាក់បើករថយន្តម៉ាកKIA ទៅបុកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់ទាំងព្រឹកនៅស្តុបគីរីរម្យ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិចិន បានបើករថយន្តមួយគ្រឿងយ៉ាងលឿនជ្រុលទៅបុកបញ្ឆិតរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាង និងធ្វើឲ្យអ្នកបើកបររងរបួសស្រាល ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ និង១០នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចស្ទុបគីរីរម្យ តាមបណ្ដោយផ្លូវព្រះសីហនុ កែងផ្លូវលេខ១៤៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តបង្កម៉ាក KIA visto ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ 2AG-4831 បើកបរដោយបុរសម្នាក់ជាជនជាតិចិន ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីកើតមកលិច ខណះមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកបញ្ឆិតរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើងម្ខាង រងការខូចខាតយ៉ាងដំណំ រីឯអ្នកបើកបររងរបួសខ្លួនប្រាណតិចតួច ។

ចំពោះរបាំងថ្មពុះចែកទ្រូងផ្លូវគ្រាន់តែរងការខូចខាតតិចតួចប៉ុណ្ណោះ តែទោះជាយ៉ាងណា នេះក៏ជាផលប៉ះពាល់ដល់សម្បត្តិរដ្ឋដែរ ទើបសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កខាងលើទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print