ខេត្តកំពង់ចាម ៖ លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានដឹកនាំ មន្រ្តីផ្នែកសង្កាត់ និងសហការណ៍ជាមួយសហគមន៍នេសាទសាមគ្គីឃុំមៀន បានចុះបង្ក្រាបបទល្មេីលជលផលបានចំនួន២ ករណីនិងបំផ្លាញឧបករណ៍ល្មេីសនេសាទមួយចំនួន នៅក្នុងស្រុកព្រៃឈរ។
លោកអោយដឹងថា ការចុះបង្ក្រាបធ្វេីឡើងនៅថ្ងៃព្រហស្បតិ៍ ២រោច ខែអាសាឍ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី១៨ខែកក្ដដាឆ្នាំ២០១៩ ម្សិលមិញនេះក្រោមការចង្អុលបង្ហាញពីលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងតាមការអនុញ្ញាតពីលោក ហ៊ួត វុទ្ធី ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម។
លោក អ៊ុក ណារិន បន្តថា កិច្ចការចុះបង្ក្រាបនេះលោកបានដឹកនាំមន្រ្តី ផ្នែក សង្កាត់និងសហការណ៍ជាមួយសហគមន៍នេសាទសាមគ្គីឃុំមៀន បានចុះបង្ក្រាបបទល្មេីលជលផល បានចំនួន ០២ករណីនិងបំផ្លាញចោលវត្ថុតាងរួមមាន:
+ករណីទី១
_ លូស្បៃមុងចំនួន ៣១មាត់
_របាំងស្បៃមុងប្រវែង ៧១៣ម៉ែត្រ
_បង្គោលចម្រឹងចំនួន៣៧២ដេីម
_ចាក់លែងត្រីចម្រុះទម្ងន់ ២៥គ.ក្រ
នៅចំណុចទំនប់ជ្រោយអណ្ដូង ឃុំមៀនស្រុកព្រៃឈរ។
+ករណីទី២
_ឧបករណ៍រ៉ាវ ចំនួន០៤មាត់
_របាំងឧបករណ៍រ៉ាវប្រវែង១០៥ម៉ែត្រ
_បង្គោលចម្រឹងចំនួន៥៣ដើម
_ចាក់លែងត្រីចម្រុះទម្ងន់៣គ.ក្រ
នៅចំណុចទំនប់រលំពោធិ៍ ឃុំមៀន ស្រុកព្រៃឈរ។
លោកបន្តថា ចំពោះឧបករណ៍ល្មេីសនេសាទត្រូវដុតកម្ទេចចោលជាក់ស្ដែងនៅនឹងកន្លែងតែម្តង ។ ដោយឡែកត្រីបានលែអោយចូលទឹកធម្មជាតិវិញ៕ ដោយ៖វណ្ណៈ