ថ្ងៃ​នេះ​ លោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ​ ត្រូវ​ចេញ​ ដាក់​ជំនួស​ដោយលោក​ បូរី វង្សសានិត

ចែករំលែក៖

ខេត្តព្រះសីហនុ​ ៖​ យោងតាមសេចក្តីប្រកាសក្រសួងសាធារណការ និងដឹកជញ្ជូនលេខ ២២៥ សក. បល.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ បានសម្រេចផ្ទេរសម្រួលភារកិច្ចលោក ណុប ហេង ពីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ឱ្យមក​ បម្រើការងារនៅទីស្ដីការក្រសួង ដើម្បីទទួលភារកិច្ចថ្មី​ និង ផ្ទេរសម្រួលភារកិច្ចលោក បូរី វង្សសានិត ពីអនុប្រធាននាយក ដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណៈ នៃអគ្គនាយកដ្ឋានបច្ចេកទេស មកជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ជំនួស​វិញ​ ។

ពិធីប្រកាសផ្ទេរ សម្រួលភារកិច្ច និងចូល កាន់តំណែងប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ​ ក្រោមវត្តមានលោក​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក​គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនៅព្រឹកថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីក្នុងពិធី​ ប្រកាសសម្រួលភារកិច្ច និងចូលកាន់តំណែងប្រធានមន្ទីរសាធារណ ការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ដែលប្រារព្ធធ្វេីនៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រី នៃមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តយ៉ាងច្រើនកុះករ ។

ក្នុងឱកាសនោះលោកទេសរ​ដ្ឋ​មន្ត្រី​ ស៊ុន​ ចាន់ថុល​ បានមាន​ប្រសាសន៍​ផ្តាំផ្ញេីរដល់ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះសីហនុថ្មី ត្រូវខិតខំបំពេញការងារ សហ​ ការសាមគ្គីភាពផ្ទៃក្នុង ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត អនុវត្តនូវយុទ្ធសាស្ត្រ​ ចតុកោណតំណាក់កាលទី៤ និងគោល នយោ​ បាយកែទម្រង់ ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា លើហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ច្បាប់ និងលិ ខិតបទដ្ឋាននានា តាមគោលការណ៍ក្រសួង និងតាមគណបញ្ជាការឯកភាពខេត្ត ឱ្យមានប្រសិទ្ធិភាព គណនេយ្យភាព និងតម្លាភាព ក្នុងការចូលរួមចំ ណែកអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យកាន់តែមានការរីក ចម្រើនបន្ថែមទៀត ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print