ចំនួនអ្នកស្លាប់ដោយសារ គ្រោះអគ្គិភ័យឆាបឆេះ ស្ទូឌីយ៉ូនៅទីក្រុងតូក្យូ បណ្តាលឲ្យមានអ្នកស្លាប់កើនឡើងដល់ទៅ៣៣នាក់ហើយ និងរបួស៣៦នាក់។ នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្ស៊ូអាបេ ចាត់ទុកថានេះជារឿងមួយដ៏រន្ធត់បំផុត។
នៅលើបណ្តាញសង្គម Twitter នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្ស៊ូអាបេ បានចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ ដោយលោកចាត់ទុកថានេះជាការ ករណីសម្លាប់មនុស្សជាច្រើន។
ក្រុមអ្នកពន្លត់អគ្គីភ័យ បានប្រកាសឲ្យដឹងថា ភ្លើងបានឆាបឆេះស្ទូតឌីយ៉ូរបស់ក្រុមហ៊ុន Kyoto Animation នៅម៉ោងប្រមាណ ១០៖៣០នាទី កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពី មានសំឡេងផ្ទុះបានកើតឡើង។ ក្រុមពន្លត់អគ្គិភ័យបានបំពេញប្រតិបត្តិការរបស់ពួកគេ យ៉ាងសស្រាក់សស្រាំរហូតដល់អាចពន្លត់ អគ្គីភ័យទាំងស្រុងនាវេលារសៀលថ្ងៃដដែល។
គួរបញ្ជាក់ថា បុរសជាជនសង្ស័យម្នាក់ មានអាយុ៤១ឆ្នាំ ត្រូវបានអាជ្ញាធរជប៉ុនចាប់ខ្លួន ហើយសាក្សីនៅមានជីវិតមួយចំនួន បានអះអាងថា បុរសរូបនេះបានស្រែកពាក្យថា «ស្លាប់ទៅ» មុននឹងរូបគេគប់វត្ថុម្យ៉ាងចូលមកក្នុងអគាររបស់ក្រុមហ៊ុនខាងលើ។
បន្ថែមពីលើនេះ បើតាមអាជ្ញាធរជប៉ុន កាលពីកំឡុងពេលកើតហេតុ មនុស្សប្រមាណ ៧០នាក់ កំពុងស្ថិតនៅក្នុងអគារក្រុមហ៊ុន Kyoto Animation រីឯនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ ក៏បានចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ នៅក្នុងគ្រោះអគ្គីភ័យ ដ៏អាក្រក់នេះដែរ៕
ដោយ៖ មែវ សាធី