អាស៊ីក្លាយជាទីផ្សារជួញដូរគ្រឿងញៀនដ៏សំខាន់ ដោយក្រុមទុច្ចរិតរកប្រាក់បានជាង​៦១ពាន់លានដុល្លារក្នុង​១ឆ្នាំ

ចែករំលែក៖

សកម្មភាពជួញដូរគ្រឿងញៀនបានកើនឡើងនៅជុំវិញពិភពលោក ដោយមានការជួញដូរជាទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមក​។ ការជួញដូរនៅក្នុងតំបន់លោកខាងលិច ត្រូវបានរឹតបន្តឹង ដោយបណ្តាប្រទេសតំបន់អាមេរិក អឺរ៉ុប ចាត់វិធានការយ៉ាងតឹងតែងបំផុតទប់ស្កាត់គ្រឿងញៀន​។

ចំណុចទាំងនោះហើយបានជាក្រុមជួញដូរគ្រឿងញៀនបានបង្វែទិសដៅមកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកវិញម្តង ដោយនៅទីនេះងាយស្រួលក្នុងការចរាចរណ៍គ្រឿងញៀន​។ តាមតួលេខរបស់អង្គការសហប្រជាជាតិ ក្រុមជួញដូគ្រឿងញៀន ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក មានទំហំទឹកប្រាក់ ៦១ពាន់លានដុល្លារ។

សារព័ត៌មាន Reuters នៅថ្ងៃ ទី១៨ ខែកក្កដា ឆ្នាំ២០១៩បានដកស្រង់សេចក្តីប្រកាសរបស់ អង្គការសហប្រជាជាតិ បានឱ្យដឹងថា៖ ក្រុមឧក្រិដ្ឋជនឆ្លងដែន បានជួញដូរគ្រឿងញៀន ប្រភេទមេតំហ្វីតាមីន (methamphetamine) កូកាអ៊ីន ផលិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍​ ក្នុងបរិមាណ ដ៏ធំមហិមាដែលមានតម្លៃនៅលើទីផ្សារអាស៊ី-ប៉ាស៊ីហ្វិក គិតជាប្រាក់ចន្លោះពី៣០.៣ពាន់លានដុល្លារដល់៦១.៤ពាន់លានដុល្លារ។

នៅក្នុងរបាយការណ៍របស់ខ្លួនចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ អង្គការសហប្រជាជាតិ បានបញ្ជាក់ទៀតថា ទំហំជួញដូរគ្រឿងញៀនគឺស្មើតែ១៥ពាន់លានដុល្លារប៉ុណ្ណោះ នៅក្នុងទីផ្សារ អាស៊ី-ប៉ាស៊ីហ្វិក កាលពីឆ្នាំ២០១៣។

គួរជម្រាបថា បើតាមរបាយការណ៍ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ក្រុមឧក្រិដ្ឋជនគ្រឿងញៀនឆ្លងដែនភាគច្រើន មានមូលដ្ឋាននៅក្នុង ទីក្រុងហុងកុង ម៉ាកាវ តៃវ៉ាន់ និងថៃ ហើយពួកគេបានផលិតគ្រឿងញៀន methamphetamine នៅភាគឦសានប្រទេសមីយ៉ានម៉ា ជាលក្ខណៈមន្ទីរពិសោធន៍ និងចែកចាយបន្តទៅជប៉ុន និងនូវែលសេឡង់ ជាដើម៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print