ភ្នំពេញ ៖ បុរសជាតួឯកល្ខោនបាសាក់ម្នា ក់ពេលកំពុងតែផាត់មុខ លាបម្សៅ ដើម្បីរៀបចំឡើងសម្តែង ស្រាប់តែមានជនសង្ស័យលួចម៉ូតូ មួយគ្រឿងយកទៅបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលកា លពីវេលម៉ោង៨យប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅម្តុំឆាកល្ខោនមួយកន្លែងស្ថិ តក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះជាម្ចាស់ម៉ូតូខា ងលើឈ្មោះ ជីម សុធារី ភេទប្រុស អាយុ២០ឆ្នាំ ជាសិល្បករល្ខោនបាសាក់ មានស្រុកកំណើតនៅ ភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ចំណែកម៉ូតូមួយគ្រឿងដែលត្រូវ ជនសង្ស័យលួចយកទៅបាត់នោះម៉ាក ហុងដាឌ្រីម ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CZ-8857 ។
តាមប្រភពព័ត៌មានពីជនរងគ្ រោះជាម្ចាស់ម៉ូតូបាននិយាយថា នៅមុនពេលកើតហេតុ ពួកគាត់បានសម្តែង ល្ខោនបាសាក់នៅភូមិឃុំកើតហេតុ ខាងលើអស់រយៈពេលមួយសប្តាហ៍ មកហើយ ដែលការសម្តែងល្ខោនបាសាក់ នេះមិនមែនមានកម្មវិធីបុណ្យ អ្វីនោះទេ គឺសម្តែងដើម្បីរៃអង្គាស ថវិកា និងប្រាក់ឧបត្ថម្ភយកទៅផ្ គត់ផ្គង់ដល់ក្រុមល្ខោនដែល ខ្វះខាត ។ ចំណែករឿងដែលត្រូវសម្តែងនៅ យប់កើតហេតុខាងលើ គឺមានចំណងជើងថា «រឿងសូរិយាអស្ដង្គត» ហើយជនរងគ្រោះសម្តែងជាតួឯក ទៀតផង ។
តាមប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូនៅ មុខឆាកល្ខោន ហើយកំពុងតែផាត់មុខ លាបម្សៅ ដើម្បីសម្តែងជូនបងប្អូនប្រិ យមិត្តទស្សនា លុះផាត់មុខ លាបម្សៅរួចហើយ បំរុងនឹងឡើងសម្តែង ក៏ស្រាប់តែមិនឃើញម៉ូតូរបស់ ខ្លួនដែលទុកនៅមុខឆាកល្ខោន ក៏បង្កឱ្យមានការផ្អើលឆោឡោ និងផ្អាកការសម្តែងភ្លាម ៗតែម្តង ដោយជនរងគ្រោះដើររកម៉ូតូទាំ ងគ្រងសម្លៀកបំពាក់ជាតួឯកល្ខោ នបាសាក់ផងដែរ។
បន្ទាប់ពីដើររកម៉ូតូគ្រប់ទី កន្លែងអស់ហើយ តែមិនឃើញ ទើបជនរងគ្រោះរត់ទៅប្តឹងទាំ ងគ្រងសម្លៀកបំពាក់ជាតួល្ខោនបា សាក់ ដើម្បីអោយសមត្ថកិច្ចជួយ អន្តរាគមន៍ស្រាវជ្រាវ ៕សុខាសែនជ័យ