លោកយាយបោចស្មៅក្នុងបរិវេណផ្ទះ ប៉ះចំខ្សែភ្លើងត្រង់តំណរ ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ពិតជាអាណិតលោកយាយណាស់ តស៊ូនឹងជីវិតរស់នៅបានរហូតវ័យចំណាស់ តែជាអកុសលបែរ ជាស្លាប់ដោយសារឆ្លងចរន្តឆក់អគ្គិសនីពីម៉ូទ័របូមទឹកទៅវិញ ។ ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៨ ខែកក្ក​ដា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលោកយាយផ្ទាល់ ស្ថិតក្នុងភូមិវាលកើត ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចៅស្រីបានប្រទះឃើញដេកក្បែរម៉ូទ័រ ដៃកាន់ក្តាប់ជាប់នឹងដែកម៉ូទ័រ ។

ប្រភពព័ត៌មានពីក្រុមគ្រួសារបានឲ្យដឹងថា ជាធម្មតាលោកយាយតែងដើរក្នុងបរិវេណផ្ទះ ដើម្បីសម្អាតបរិស្ថាន ក៏ដូចជាដើរដកស្មៅដែលដុះជុំវិញផ្ទះ ស្រាប់តែនៅថ្ងៃកើតហេតុចៃដន្យអ្វីបានប៉ះនឹងខ្សែតំណរម៉ូទ័រ បូមទឹក បណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ ដោយគ្មាននរណាបានដឹង ។ លុះដល់ម៉ោងប្រមាណ១១និង៣០នាទី ថ្ងៃខែឆ្នាំដដែល ចៅស្រីឈ្មោះ នាត ស្រីណាន់ អាយុ១៣ឆ្នាំ បានត្រឡប់ពីសាលាវិញឃើញជីដូនដេកទាំងដៃ ក្តាប់ដែកម៉ូទ័រ ប៉ុន្តែលោកយាយបានផុតដង្ហើមទៅហើយ ។

ចំពោះករណីនេះក្រុមគ្រួសារបានត្រឹមតែសោកស្តាយ ខណៈមន្ត្រីនគរបាលស្រុក និងកម្លាំងប៉ុស្តិ៍នគរ​បាលរដ្ឋបាល​ជីគរ រួមទាំងពេទ្យមណ្ឌលសុខខភាព បានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងពិនិត្ យសពសន្និដ្ឋានថា សពជនរងគ្រោះស្លាប់ព្រោះមូលហេតុភ្លើងអគ្គិសនីឆក់ស្លាប់ពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនោះឡើយ ។

សពត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ញាត្តិធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print