ភ្នំពេញ៖នៅថ្ងៃទី១៩ ខែកក្កដា នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពញ បានជូនដំណឹងដល់អ្នកបេីកបរ និងព្រូរថយន្តធំ ក៏ដូចជាម្ចាស់ក្រុមហ៊ុន និងសមាគមន៍ទាំងអស់ដែលពាក់ព័ន្ធ អោយបានដឹងថា ចាប់ពីថ្ងៃច័ន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ តទៅ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នឹងធ្វេីការសហការជាមួយកម្លាំងតាមបណ្តាអធិការខណ្ឌនានា ដេីម្បីធ្វេីការចុះត្រួតពិនិត្យសារធាតុញៀន និងជាតិស្រវឹងចំពោះអ្នកបេីកបរ និងព្រូរថយន្តធំទាំងអស់ ។
ការត្រួតពិនិត្យនេះនឹងធ្វេីតាមគ្រប់ច្រកចេញចូលធំៗក្នុងរាជធានីភ្នំពេញ ក្នុងករណីត្រួតពិនិត្យរកឃេីញអ្នកបេីកបរ ឬព្រូ មានពាក់ព័ន្ធនិងសារធាតុញៀន ឬជាតិស្រវឹង សមត្ថកិច្ចនឹងធេ្វីការឃាត់រថយន្តទុក ហេីយបញ្ជូនអ្នកបេីកបរ និងព្រូ ទៅអនុវត្តតាមនីតិវិធីច្បាប់ ។ សូមក្រុមហ៊ុន និងសមាគមន៍ពាក់ព័ន្ធទាំងអស់ចូលរួមសហការជាមួយសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕
...
ដោយ៖ ចេស្តា