ភ្នំពេញ៖ បុរសម្នាក់ជានគរបាលរងប៉ុស្តិ៍ខ្វាវ ស្រុុកសំរោងត្រូវបានរថយន្តដឹកហ្គាសរបស់ក្រុមហ៊ុនតេលាបេីកបុកម៉ូតូហេីយថយកិនបណ្តាលអោយស្លាប់ភ្លាមយ៉ាងអាណោចអាធម័កាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៩ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ភូមិទួលកីសង្កាត់ភ្លើងឆេះរទេះខណ្ឌកំបូល។
សពតាមការពិនិត្យលើឯកសារអត្តសញ្ញណប័នណនៅជាប់តាមខ្លួនមានឈ្មោះយឹងសឹង ភេទប្រុសអាយុ៥១ឆ្នាំជាមន្ត្រីនគរបាលអនុប្រធានប៉ុស្តិ៍ខ្វាវស្រុកសំរោងមានទីលំនៅភូមិកន្សោមខ្លែង ឃុំជម្រះពេនស្រុកសំរោងខេត្តតាកែវ។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថាមុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជាមន្ត្រីនគរបាលជិះម៉ូតូម៉ាកស្មាសពណ៍ខ្មៅ ពាក់ស្លាកលេខនគរបាល1-5071 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីជេីងទៅត្បូងខណះមកដល់ចំណុចកេីតហេតុបានរថយន្តដឹកហ្គាសរបស់ក្រុមហ៊ុនតេលា ពាក់ស្លាកលេខភ្នំពេញ3E 0345 ធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនលឿនបុកម៉ូតូជនរងគ្រោះពីក្រោយបណ្តាលអោយរងរបួសធ្ងន់ភ្លាមនោះរថយន្តបង្កបានថយរថយន្តមកកិនបន្ថែមទេីបជនរងគ្រោះស្លាប់យ៉ាងអាណោចអាធម័។
ក្រោយកេីតហេតុតៃកុងរថយន្តបង្កចុះពីលេីរថយន្តគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកេីតហេតុត្រូវបានសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅជំនាញមកធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិតាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់ចំណែកសពត្រូវបាននគរបាលទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត៕សុខាសែនជ័យ