ខេត្តព្រះសីហនុ ៖ លោក គួច ចំរេីន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ និងជាគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំផ្តោតសំខាន់លេីការងារសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ក្នុងខេត្តព្រះសីហនុ នៅសាលប្រជុំសាលា ខេត្តព្រះសីហនុ នារសៀលថ្ងៃសុក្រ ៣រោជ ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ។
បន្ទាប់ពីស្តាប់របាយការណ៍របស់មន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ ពីចំណុចប្រឈមនៅក្នុងភូមិសាស្រ្តក្នុងក្រុងព្រះ សីហនុរួចមក លោក គួច ចំរេីន អភិ បាលខេត្តព្រះសីហនុ បានដាក់ចេញនូវ វិធានការចំនួន ៣ចំណុច ទី១ កម្លាំងសមត្ថកិច្ចត្រូវរៀបចំផែនការ សកម្មភាពចេញល្បាតជាប្រចាំនៅពេលយប់តាមភូមិសាស្ត្រស្មុគស្មាញចាប់អនុវត្តពីថ្ងៃទី ២២ ខែកក្កដា ។ ២- សហការជាមួយអង្គភាព កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងការក្តាប់សភាពការណ៍ និងប្រមូលផ្តុំពត៌មានពាក់ព័ន្ធដល់សន្តិសុខ និងសុវត្ថិភាពសង្គម ។ ៣ – ទប់ស្កាត់រាល់ឧបាយកលធ្វេីឱ្យប៉ះពាល់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងការរស់ នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត (ពិសេសអំពេីភេរវកម្ម ឧក្រិដ្ឋកម្ម និងសកម្មភាពល្មេីសច្បាប់ផ្សេងៗ) ដេីម្បីបង្កាទប់ស្កាត់ បានទាន់ពេលវេលា។
លោកអភិបាលខេត្ត ក៏បានលេីក ឡេីងនូវចំណុចដែលត្រូវកែសំរួលមួយចំនួនដូចជា -កែសម្រួលសមាសភាព គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ឡេីងវិញ ។ – ស្នេីសុំឱ្យមន្ត្រីនគរបាល ជួយសំរួលចរាចរណ៍ពេលមានការកក ស្ទះនៅតាមចំណុចមួយចំនួន ។ – ជំរុញសកម្មភាព លុបបំបាត់ការជួញដូរ ការប្រើប្រាស់គ្រឿងញៀននៅតាមក្លឹបកម្សាន្ត និងទីតាំងសប្បាយនានាក្នុងខេត្ត ។ – កែសម្រួលភ្លេីងសញ្ញាចរាចរណ៍ស្របទៅតាមស្ថានភាពចចរាចរណ៍នាពេល បចចុប្បន្ននៅខេត្តព្រះសីហនុ ដែលមានការកកស្ទខ្លាំង ។ – ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីគ្រោះថ្នាក់ និងផលប៉ះពាល់ នៃសំណល់ជាតិផ្ទុះពីសង្រ្គាម ។ – បញ្ហាគ្រោះថ្នាក់ចរាចរណ៍ (ធ្វេីផែនការណ៍សកម្មភាពត្រួតពិនិត្យទឹកនោម រកសារធាតុញៀន ចំពោះអ្នកបេីកបរយានយន្តគ្រប់ប្រភេទ) ។ – អនុវត្តវិធានការចំពោះរថយន្តពាក់ស្លាកលេខ ខ.ម, ន.ប ដែលបំរេីឱ្យវិស័យឯកជន ។ – ការចេញលិខិតរដ្ឋបាល និងលិខិតអត្រានុកូលដ្ឋានឱ្យ សហព័ន្ធជាកូនខ្មែរ និងជនបរទេសអន្តោ ប្រវេសន្ត៍ ។ – សហការជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្ត ដេីម្បីធ្វេីយ៉ាងណា ឱ្យដំណេីរការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ តម្លាភាព និងមានប្រសិទិ្ធភាព ។ និងមានសកម្មភាពផ្សេងៗមួយចំនួនផ្សេងទៀត ដែលរួមគ្នាអភិវឌ្ឍខេត្តព្រះ សីហនុ ឱ្យមានការរីកចម្រើនថែមទៀត ៕ ឆ្លាម សមុទ្រ