គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះផ្អាកអាជីវកម្មរបស់ជនជាតិចិន២កន្លែង នាំយកទំនិញជាកញ្ចប់ធំៗ និងទឹកប៊ីដុងមួយចំនួន ដោយពុំមានច្បាប់ត្រឹមត្រូវ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃសុក្រទី ១៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៦ល្ងាច លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ រួមជាមួយ លោកស្រី នាយិកាទីចាត់ការអន្តរវិស័យរាជធានីភ្នំពេញ លោកស្រី ប្រធានអង្គភាពច្រកចេញចូលតែមួយ រាជធានីភ្នំពេញ និង តំណាងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ តំណាងសាខាកាំកុងត្រូល បានចុះត្រួតពិនិត្យទីតាំងអាជីវកម្មផ្ទះលេខ ៨៨ ដែលមាន ទីតាំងនៅបណ្ដោយមហាវិថីព្រះនរោត្តម ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយម្ចាស់អាជីវកម្មខាងលើ ជាជនជាតិចិន បាននាំយកទំនិញជាកញ្ចប់ធំៗ និង និងទឹកប៊ីដុងមួយចំនួន យកមកប្រកបអាជីវកម្ម ដោយពុំមានច្បាប់ត្រឹមត្រូវ ។

ជាលទ្ធផល ក្រុមការងារចម្រុះបាន ពិនិត្យឃើញថា ៖ ១ -ស្លាកយីហោមិនត្រឹមត្រូវដោយមានខ្លឹមសារស្ដាប់មិនបាន “បណ្ដុំរថយន្តទំនើបអន្តរជាតិពាន់លាន” និងអក្សរមិនត្រឹមត្រូវតាមសេចក្តីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ
២ -ទីតាំងប្រកបអាជីវកម្មនេះពុំទាន់មានច្បាប់អនុញ្ញាតនោះទេ(ចំនួន២ទីតាំង) ។
៣ -ទីតាំងនេះពុំទាន់បានចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្មឡើយ ។
៤ -ក្រុមការងារបានបើកកញ្ចប់ទំនិញ និង ពិនិត្យសារធាតុទឹកនៅក្នុងប៊ីដុង រួមមាន៖ ជញ្ជីងថ្លឹងទំនិញចំនួន ០១ គ្រឿង ម្សៅទឹកដោះគោចំនួន០៥កេស សាច់បាក់យ៉ុង ចំនួន០៤កេស ដំណាប់ស្វាយចំនួន០៥កេស ដំណាប់ម្នាស់ចំនួន០៥កេស ដំណាប់ ប៊ីរី ចំនួន០៥កេស ដំណាប់ប៊ីរីមានគ្រាប់ចំនួន១០កេស ដំណាប់ស្វាយមានគ្រាប់ចំនួន ១០កេស ដំណាំប់ផាសិនចំនួន ១០កេស យ៉ាអួចំនួន១០កេស គ្រាប់ស្ករខ្មៅចំនួន១០ កេស ម្សៅមីចំនួន០២កេស គ្រឿងផ្សំប៊រធ្វើនុំចំនួន០២ កេស និងស្ករទឹកចំនួន០៥ប៊ីដុង។

បន្ទាប់ពីបានត្រួតពិនិត្យរួចមកក្រុមការងារបានសម្រេច ដូចជា៖ ១- ម្ចាស់អាជីវកម្មត្រូវរុះស្លាកពាណិជ្ជកម្មក្នុងរយៈពេលចំនួន០៥ថ្ងៃ ហើយត្រូវទៅចុះបញ្ជីពាណិជ្ជកម្មឲ្យបានត្រឹមត្រូវ និងសុំច្បាប់អនុញ្ញាតទីតាំងមុននឹងបើកដំណើរការអាជីវកម្ម ។
២ -សម្រេចបិទទីតាំងអាជីវកម្មនេះទាំងស្រុង(២ទីតាំង) ដោយរក្សាទុកទំនិញខាងលើទាំងអស់នៅក្នុងទីតាំងដដែល រង់ចាំថ្ងៃសៅរ៍ទី ២០ កក្កដាឆ្នាំ២០១៩ មន្ត្រីជំនាញកាំកុងត្រូលយករថយន្តឡាបូ ចល័ត មកត្រួតពិនិត្យលទ្ធផលដើម្បីរកសារធាតុគីមីហាមឃាត់ ៕

...

ដោយ៖ ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print