រថយន្តក្រុងសាលារាជធានីមាននារី២នាក់កំពុងបើកបរ

ចែករំលែក៖

ភ្នំពេញ ៖ ជាទូទៅរថយន្តធំគេធ្លាប់តែឃើញអ្នកបើកបរសុទ្ធតែបុរសៗ ប៉ុន្តែពេលនេះអ្នកបើករថយន្តក្រុងធំៗ នារីក៏អាច​បើកបរបានដែរ ។ ជាក់ស្តែង ការបើកបរ​រថយន្តក្រុងរាជធានីភ្នំពេញ នៅពេលនេះ មាននារីចំនួន ២នាក់ហើយ ដែលបានរៀន ហើយក៏អាចបើកបរដឹកជញ្ជូនអ្នកដំណើរ នៅក្នុងក្រុងដូចបុរសបានដែរ ។
អាចនិយាយបានថា ជាមោទនភាពមួយ របស់សាលារាជធានីភ្នំពេញ ដែលបានផ្តល់គំរូមុនគេដល់ស្រ្តីជាអ្នកបើកបររថយន្តក្រុង របស់សាលារាជធានីភ្នំពេញនេះ។ ក្រៅពី ការខិតខំប្រឹងប្រែងរបស់សាមីខ្លួនទាំង២រូប នោះក៏មានការផ្តល់ឱកាសរបស់អង្គ​ភាព ស្វយ័តរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញនោះដែរ។ នេះជាកិច្ចខិតខំ​ប្រឹង​ប្រែងរបស់ ស្ត្រីទាំង២រូប។
តាមការបង្ហាញ របស់រដ្ឋាករស្វយ័តដឹកជញ្ជួនសាធារណៈរថយន្តក្រុង City Bus បានឱ្យដឹង ក្នុងថ្ងៃនេះថា ដោយមានកិច្ច​សហ ការជាមួយក្រុមជំនាញការ JICA បណ្តុះ បណ្តាលអ្នកបើកបរជានារីបានចំនួនពីរនាក់ ហើយដែលកំពុងបើកបររថយន្តក្រុងនាពេលបច្ចុប្បន្ននេះ ។
ពេលនេះ អង្គភាពរដ្ឋាករស្វយ័តដឹក​ជញ្ជួនសាធារណៈរថយន្តក្រុង City Bus បានស្វាគមន៍លើកទឹកចិត្ត និង ផ្តល់អាទិភាពជូនបងប្អូននារីទាំងឡាយ ដែលមានបំណងចង់ធ្វើជាអ្នកបើកបររថយន្តក្រុង នា ពេលបច្ចុប្បន្ន។
បច្ចុប្បន្ននេះនារីត្រូវបានលើកកម្ពស់ លើគ្រប់វិស័យ ជាពិសេសវិស័យការងារ។ ការងារដែលបុរសធ្វើបាន នារីក៏ធ្វើបាន។ នេះជាគោលនយោបាយរបស់រាជរដ្ឋាភិ បាលក្នុងការផ្តល់ឱកាសដល់នារី ដើម្បីរួម ចំណែកកសាងអភិវឌ្ឍប្រទេសជាតិ ក៏ដូច ជាការអភិវឌ្ឍខ្លួនឯង និងដើម្បីគ្រួសារផ្ទាល់ ខ្លួនផងដែរ៕

...

នរិន្ទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print