គំនរឈើដែលឈ្មួញលាក់ទុកសមត្ថកិច្ចរកឃើញនិងរឹបអូសយកមករក្សារទុកចំនួន១៦កំណាត់

ចែករំលែក៖

ខេត្តរតនគិរី៖ គំនរឈើដែលក្រុមឈ្មួបានយកមកលាក់ទុកក្នុងព្រៃត្រូវបានកំម្លាំងចំរុះស្រុកអូរយ៉ាដាវចុះរុករកឃើញនិងធ្វើការប្រមូល ដឹកជញ្ជូូនយកមករក្សារទុក។

ការចុះបង្ក្រាបប្រមូលដឹកជញ្ជូនឈើនេះ សមត្ថកិច្ចបានធ្វើឡើង នៅវេលាម៉ោង១០.០០នាទីថ្ងៃសៅរ៍ ៤ រោចខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ នៅចំនុចភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ការចុះបង្ក្រាបនេះមានការចូលរួមដោយលោក ហ៊ី សុភាព អធិការរងដឹកនាំដោយលោក រចំ ហ្វា អភិបាលរងស្រុកអូរយ៉ាដាវ និងលោក ខៀវ ចន្ទី នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអូរយ៉ាដាវ និងកម្លាំងកងរាជអាវុធហត្ថស្រុក បានរុករកឃើញឈើចំនួន១៦កំណាត់ឡាំងបួនជ្រុងប្រវែង៣ម៉ែត្រនៅក្នុងភូមិសាស្រ្តខាងលើ។

ក្រោយពេលបង្ក្រាបរឹបអូសបានវត្ថុតាងសមត្ថកិច្ចបានដឹកជញ្ជូនមករក្សាទុកនៅអធិការដ្ឋានស្រុកអូរយ៉ាដាវរងចាំធ្វើកំណត់ហេតុប្រគល់ឱ្យជំនាញចាត់ការបន្ត៕

...

ដោយ​ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print