ខេត្តសៀមរាប ៖ មានហេតុការណ៍បង្កការ ភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងពលរដ្ឋមួយ បានកើតឡើងដោយសារគេបាន ប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់នៅចំណុច ដី ឡូតិ៍ ទុកចោលនៅខាងលិច សណ្ឋាគារ អង្គរហ្គ្រ ង់ អូរតែល នាព្រឹក ថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០១៩ ក្នុងក្រុមទី២ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាម ខេត្តសៀមរាប ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា៖ មាន ករណីមនុស្សដេកស្លាប់ ហើយសពមិនស្គាល់ អត្តសញ្ញាណ ភេទ ស្រី អាយុ ប្រហែល ២០ ឆ្នាំជាជនអនាថា បានចូលទៅធ្វើ រោង ស្នាក់នៅក្នុងដីឡូតិ៍ខាងលើ។
សមត្ថកិច្ចបន្តថា តាមការពិនិត្យសពពុំមាន ស្លាកស្នាម អ្វី ពាក់ព័ន្ធនឹង បទល្មើសព្រហ្មទណ្ឌឡើយ ។ សមត្ថកិច្ចបន្ថែមថា មូលហេតុ សពស្លាប់ ដោយសារជំងឺប្រចាំកាយ ( ហូបចុកមិនគ្រប់គ្រាន់ ) ។ បន្ទាប់ពីសមត្ថកិច្ចត្រួតពិនិត្យសពរួច ត្រូវបានរថយន្តពេទ្យខេត្ត ដឹក យកទៅបូជានៅវត្តដំណាក់៕
...
ដោយ៖ ប៊ុនរិទ្ធី