ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា៖ បើទោះជាសម្តេចឈឺស្មា ប៉ុន្តែមិនឈឺដល់ម្រាមដៃនោះទេ និងពិនិត្យសម្រេចឬចុះហត្ថលេខា លើឯកសារ ពី៣០ទៅ៥០ច្បាប់ក្នុងមួយថ្ងៃ ដោយមិនទុកអោយបណ្តាស្ថាប័នរងចាំឯកសារទាំងនោះឡើយ។
សម្តេចបានលើកឡើងថា៖ នៅកន្លែងដែលខ្ញុំអង្គុយនេះមានឯកសារ ពី៣០ទៅ៥០ច្បាប់ក្នុងមួយថ្ងៃដែលខ្ញុំត្រូវ ពិនិត្យសម្រេចឬចុះហត្ថលេខា។ប្រសិន បើឯកសារទាំងនោះមិនត្រូវបានអនុម័តពីខ្ញុំទេបណ្តាស្ថាប័ននឹងត្រូវរងចាំ។
សម្តេចបន្តថា៖ ជាង១០ថ្ងៃដែលខ្ញុំឈឺស្មាខ្ញុំបានពិនិត្យរបាយការណ៍ ផ្តល់ការណែនាំ សម្រេច និងចុះហត្ថលេខាលើឯកសារប្រមាណ ជាង៣០០ច្បាប់ព្រោះម្រាមដៃខ្ញុំមិនឈឺ ជាមួយស្មានោះឡើយ។
សម្តេចពិតជាស្រឡាញ់កូនមួយតៅ ស្រឡាញ់ចៅមួយថាំង ខណៈសម្តេចបានលើកឡើងថា៖ ជារៀងរាល់ថ្ងៃមានចៅៗមកសម្រាកនិង មកលេងជាមួយជីដូនជីតាតែចម្លែកល្ងាច នេះមានចៅ៥នាក់អមដំណើរជីតាមក ការិយាល័យ៕
ដោយ៖ សុខ ខេមរា