តំណាងឧត្តមសេនីយ៍ត្រី បោន ប៊ិន បានដឹកនាំកម្លាំងអាវុធហត្ថ អញ្ជើញចូលរួមរំលែកមរណៈទុក្ខ ជាមួយក្រុមគ្រួរសារសព ឈ្មោះ សំ សិទ្ធ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ លោក វរសេនីយ៍ឯក ថូ សេង មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងអាវុធហត្ថ អញ្ជើញចូលរួមរំលែកមរណៈទុក្ខ ជាមួយក្រុមគ្រួរសារសព ឈ្មោះ សំ សិទ្ធ ភេទស្រី អាយុ ៦៦ឆ្នាំ ដែលបានទទួលមរណៈភាពដោយជរាពាធ ក្នុងភូមិតាយឹង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោក វរសេនីយ៍ឯក ថូ សេង បាននាំយកថវិកាចំនួន ៥០០,០០០រៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនដើម្បីចូលរួមរំលែកទុក្ខ និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ជូនដល់ក្រុមគ្រួសារសព និងប្រជាពលរដ្ឋទូទាំងឃុំគំរូផងដែរ៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print