តារាសម្តែងមួយក្រុម ចែកអំណោយដល់សិស្សទីទ័លក្រនៅស្រុកកំណើត លោក គន់ រៀមរតនៈ

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃអាទិត្យ ទី២១ ខែកក្តដា ឆ្នាំ២០១៩ តារាសម្តែងភាគលោកគន់ រៀមរតនៈ ហៅចែរ៉ូហ្សា នឹងលោក អ៊ឹង គួងម៉េង ព្រមទាំងមិត្តភគ្ភ័ដែលជាក្រុមការងារបាន នាំយកអំណោយជាសំភារៈសិក្សា សំលៀកបំពាក់ គ្រឿងបូរិភោគមួយចំនួន ដែរទទួលបានពីសប្បុរសជននានាក្នុងស្រុក នឹងក្រៅស្រុក រួមជាមួយថវិការផ្ទាល់ខ្លួនយក ទៅចែកជូនប្អូនៗ ក្មួយៗ ដែរជាសិស្សានុសិស្ស ភាគច្រេីនជាកូនអ្នកទីទល់ក្រខ្សត់ខ្វះខាត ដែរស្ថិតនៅភូមិកំព្រៅ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

លោក គន់ រៀមរតនៈ បានបញ្ជាក់ថាក្រោយពីបានឃើញពីភាពខ្វះខាតរបស់បង ប្អូន កូនក្មួយសិស្សានុសិស្ស មួយចំនួនដែលកំពុងត្រូវការជុំនួយពីសប្បុរសជននានា លោកក៏បានព្យាយាមប្រកូកប្រកាសតាមបណ្ដាញសង្គម Facebook ដើម្បីស្វែងរកសប្បុរសជន អ្នកដែរបានចិត្តបុណ្យ ចូរចិត្តក្នុងការធ្វើបុណ្យចែករំលែកនៃក្តីស្រលាញ់ ជូនដល់បង ប្អូនកូនក្មួយទីទល់ក្រខ្វះខាត់ តាមទីជនបទស្រែចំការ ហើយទីនោះក៏ជាទឹកដីកំណើតលោកផ្ទាល់ផងដែរ។

លោកថាឃើញក្មេងៗនាំឲ្យលោកនឹកដល់គ្រាសិក្សា ដែលខ្វះមុខខ្វះក្រោយ និងរស់ក្នុងជីវភាពក្រីក្រលំបាកខ្លាំង។លោកថាបើទោះបីជាអំណោយនៅពេលនេះមិនច្រើនប៉ុន្តែវាឆ្លុះបញ្ចាំងពីការចែករំលែក ក្នុងបេះដូងជាខ្មែរ និងចង់ឃើញក្មួយៗជាសិស្សស្ថិតក្នុងជីវភាពក្រីក្រមានអនាគតល្អនៅថ្ងៃខាងមុខ ជាមួយគ្នានេះលោកក៏បានផ្តាំផ្ញើដល់ក្មួយៗត្រូវខិតខំសិក្សារៀនសូត្រ យកចំណេះដឹងជួយដល់ខ្លួនឯងក្រុមគ្រួសារ និងសង្គមជាតិ។

ជាមួយគ្នានេះលោកក៏ថ្លែងអំណរគុណចំពោះសប្បុរសជន និងក្រុមការងារដែលបានចំណាយទាំងកម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួនដើម្បីជួយដល់កិច្ចការងារសង្គម ហើយលោករំពឹងថានឹងមានឱកាសរៀបចំកម្មវិធីសប្បុរសធម៌នេះបន្តនៅថ្ងៃខាងមុខផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print