នៅ សូនីតា សម្រាលកូនប្រុសលើកដំបូងដំណក់ឈាមរួមជាមួយលោក ទិត្យ ថាវរិទ្ធិ

ចែករំលែក៖

ភ្នំពេញ៖ទីបំផុត តំណក់ឈាមដំបូងរួមគ្នារវាងតារាសម្តែងស្រស់សោភា នៅ សូនីតា និងអ្នកផលិតកម្មវិធីទូរទស្សន៍ល្បីឈ្មោះលោក ទិត្យ ថាវរិទ្ធ បានសម្រាលតាមការគ្រោងទុកហើយ។ កូនប្រុសដែលទើបនឹងបើកភ្នែកឃើញពន្លឺថ្ងៃនៅថ្ងៃទី២០ ខែកក្កដានេះមានឈ្មោះថា “សង្ក្រាន្ត”។
នៅ សូនីតា ត្រូវបានគេទម្លាយថាបានភ្ជាប់ទំនាក់ទំនងស្នេហ៍ជាមួយលោក ទិត្យ ថាវរិទ្ធិ ជាយូរមកហើយ ហើយបើទោះបីជាពួកគេមិនទាន់រៀបចំមង្គលការទ្រង់ទ្រាយធំដុំពិតមែន ប៉ុន្តែពួកគេបានរៀបចំពិធីតាមប្រពៃណីមួយចំនួនដើម្បីឲ្យមេបា និងញាតិសណ្តានបានដឹងលឺ។ នាងទទួលបានក្តីស្រលាញ់ខ្លាំងពីស្វាមី ហើយក៏ទទួលបានងារជាជំទាវពេញមុខមាត់ផងដែរក្រោយពីស្វាមីត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងវប្បធម៌កាលពីប៉ុន្មានខែមុននេះ៕ ធ្មេចបើកៗ នៅ សូនីតាបានសម្រាលកូនប្រុសលើកដំបូងដំណក់ឈាមរួមគ្នាជាមួយលោក ទិត្យ ថាវរិទ្ធ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយ។ នាងបានដាក់ឈ្មោះកូនប្រុសជាស្រេចថាឈ្មោះ “សង្ក្រាន្ត” ហើយនាងបានសម្រាលកូនដោយសុវត្ថិភាព។ នាងទទួលបានការស្រលាញ់ថ្នាក់ថ្នមខ្លាំងពីស្វាមី និងក្រុមគ្រួសារ ខណៈដែលកន្លងមកលោក ទិត្យ ថាមរិទ្ធិធ្លាប់រៀបការ និងមិនមានកូននៅឡើយ។ នាងកាន់តែស្វាមីស្រលាញ់ខ្លាំងក្រោយពីដំណឹងល្អព្រមៗគ្នាជាច្រើនកើតក្នុងគ្រួសារ ហើយនាងក៏ទទួលងារជាជំទាវពេញមុខមាត់ផងដែរ៕


​ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print