ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃអាទិត្យ ៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ២១ ខែកក្កដា ឆ្នាំ២០១៩ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមមុខព្រួញចុះជួយខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ បានចុះពិនិត្យការងារជួយអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវដែលកំពុងខ្វះទឹកចំនួន ៨៨០ហិកតា ស្ថិតនៅភូមិព្រៃធំ ភូមិក ភូមិគោកវត្ត ភូមិចុងកាល់ ឃុំចុងកាល់ និងភូមិគោកពង្រ ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។
សកម្មភាពនេះ ដោយប្រើប្រាស់ម៉ាស៊ីនខ្នាតមធ្យមកម្លាំង ៦៥សេស ចំនួន ០៦គ្រឿង និងគ្រឿងចក្រអុិចស្កាវ៉ាទ័រចំនួន ០២គ្រឿង ដើម្បីនាំទឹកចូលស្រែបងប្អូនប្រជាកសិករ បន្ទាប់ពីបានចុះពិនិត្យរួចមក ឯកឧត្តម រដ្ឋលេខាធិការ ក៏បានណែនាំឲ្យមន្ទីររៀបចំចល័តម៉ាស៊ីនចំនួន ០២គ្រឿង បូមទឹកពីអាងទឹកស្ទឹងស្រែងទី១ បញ្ចូលទៅប្រឡាយមេចុងកាល់ដើម្បីស្រោចស្រពបន្ត៕
ដោយ៖ សុខ ខេមរា