នៅថ្ងៃនេះ ចាប់ផ្តើមអនុវត្តហើយ ចំពោះអ្នកបើកបរឡានធំ និង អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖កម្លាំងចម្រុះរបស់ការិយាល័យចរាចរណ៍ផ្លូវគោកសហការជាមួយកម្លាំងតាមបណ្តាខណ្ឌនានា ចាប់ពីថ្ងៃចន្ទ ទី២២ ខែកក្កដា នេះ តទៅ នឹងធ្វើការត្រួតពិនិត្យជាប្រចាំនៅគ្រប់ផ្លូវចេញចូលក្រុង ទៅលើអ្នកបើកបរនិងព្រូរថយន្តធំដើម្បីត្រួតពិនិត្យរកសារធាតុញៀននិងជាតិស្រវឹង ។ បើរកឃើញនោះ កម្លាំងនឹងធ្វើការឃាត់រថយន្តទុកនិងនាំខ្លួនអ្នកបើកបរនិងព្រូ យកទៅមជ្ឈមណ្ឌលកែប្រែ និងបន្សាបគ្រឿងញៀន ។

ក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី២១ ខែកក្កដា ម្សិលមិញនេះ ដោយមានការចូលរួមពីស្នងការរង និង អធិការខណ្ឌទាំង១៤រួមទាំងការិយាល័យដែលពាក់ព័ន្ធ ផងនោះ លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ថ្លែងថា អ្នកបើកនិងអ្នកជិះម៉ូតូពីក្រោយ ត្រូវតែពាក់មួកសុវត្ថិភាពជាប្រចាំ ទាំងពេលយប់ និងពេលថ្ងៃ បើមិនពាក់មួកសុវត្ថិភាពទេ សមត្ថកិច្ចនឹងឃាត់ទុកមិនអោយបន្តដំណើរទៅមុខទៀតឡើយ រហូតដល់ពេលគាត់ទៅយកមួកសុវត្ថិភាពមកពាក់ ។

លោក ស ថេត សូមបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា និង សូមក្រុមហ៊ុនដឹកជញ្ជូន ក៏ដូចជាសមាគមអ្នកដឹកជញ្ជូនទាំងអស់ចូលរួមសហការជាមួយសមត្ថកិច្ចដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍អោយមានប្រសិទ្ធភាពខ្ពស់ ៕

...

ដោយ៖ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print