ក្ដៅគគុកថ្ងៃទី២២ ខែកក្កដា កម្លាំងអាវុធហត្ថបន្តដុតបំផ្លាញមធ្យោបាយបទល្មើសដឹកជញ្ជូនឈើ

ចែករំលែក៖

 ខេត្តពោធិ៍សាត់៖ គិតមកដល់ល្ងាចថ្ងៃច័ន្ទ ៦រោច ខែអសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នេះ ដើម្បីតបតាមបទបញ្ជាការនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋសនកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ មូលដ្ឋានស្រុកបន្តកិច្ចសហការជាមួយកម្លាំងចំរុះ អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន បង្រ្កាបមធ្យោបាយបទល្មើសព្រៃឈើ រថយន្ដបាកុងកែច្នៃ(រ៉េវ) ។
ជាលទ្ធផល៖ រុករកឃើញរថយន្តបាកុង(រ៉េវ)កែច្នៃចំនួន ៥គ្រឿង ម៉ាស៊ីនរ៉ៃចំនួន ៤គ្រឿង ផ្លែរណាខ្សែ និងឃាត់ខ្លួនមនុស្សចំនួន ២នាក់ផងដែរ ហើយវត្ថុតាងរថយន្តបាកុង(រ៉េវ)កែច្នៃទាំងចំនួន ៥គ្រឿង ម៉ាស៊ីនរ៉ៃចំនួន ៤គ្រឿង ផ្លែរណាខ្សែចំនួន ១៥ខ្សែដុតកម្ទេចចោល ចំណែកមនុស្សចំនួន ២នាក់កំពុងបន្តនីតិវិធី ដែលប្រតិបត្តិការខាងលើធ្វើឡើងនៅឃុំសំរោង ស្រុកភ្នំក្រវាញ បានលទ្ធផល៖ រថយន្ត ២គ្រឿង និងឃាត់ខ្លួនមនុស្សចំនួន ២នាក់ នៅឃុំអន្លង់រាម ស្រុកវាលវែង បានលទ្ធផល៖ រថយន្ត ៣គ្រឿង ម៉ាស៊ីនរ៉ៃចំនួន ៤គ្រឿង និងផ្លែរណាខ្សែចំនួន ១៥ខ្សែ ។
 គួររំលឹកផងដែរថា ចាប់តាំងពីល្ងាចថ្ងៃទី១៨ ដល់ល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ កន្លែងនេះ លទ្ធផល៖ បានដុតបំផ្លាញចោលនូវមធ្យោបាយ(រថយន្តបាកុងកែច្នៃ)ចំនួន ១៨គ្រឿង រួមទាំងគោយន្តកន្រ្ទៃ រថយន្ត​យីឌុប ឈើមូល និងគំនរអុសជាច្រើនផងដែរ ដើម្បីបន្តនីតិវិធីទៅមន្រ្តីជំនាញ ដែលធ្វើឡើងតំណាលគ្នារវាងស្រុកក្រគរ ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់ ដូច្នេះមកដល់ល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នេះ លទ្ធផល៖ កម្ទេចរថយន្ដបាកុងកែច្នៃ(រ៉េវ)ចំនួន ២៣គ្រោះ ៕ បុឹម ពិន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print