ទេព បូព្រឹក្ស បញ្ជាក់រឿងដើរចេញពីហង្សមាស

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះ ទេព បូព្រឹក្សទើបនឹងលេចចេញ​ដំណឹង​ដើរចេញពីផលិតកម្មហង្សមាស ក្រោមហេតុផលថាតារាស្រីរូបនេះផុតកិច្ចសន្យា និងមិនមានបទចម្រៀងចេញច្រើនដូចគ្រាកន្លងទៅ។ ទោះជាយ៉ាងណា តារាស្រីរូបនេះបានបដិសេធមិនទទួលស្គាល់ដំណឹងដើរចេញពីទ្រនុំដ៏ធំមួយនេះ។
​មានការលើកឡើងថាដំណើរនៃការចាកចេញនេះគឺធ្វើឡើងក្រោយពីគូស្នេហ៍នាងគឺលោក ជា ដេវីត បានចេញពីផលិតកម្មនេះមកធ្វើជាតារាចម្រៀងឯករាជ អស់ជាង១ឆ្នាំមកហើយនោះហើយទេព បូព្រឹក្សបានផុតកុងត្រា(កិច្ចសន្យា)ជាមួយផលិតកម្ម។ មានការលើកឡើងដែរថា នាងក៏នឹងក្លាយជាតារាចម្រៀងឯករាជថ្មីមិនខុសពីគូស្នេហ៍។ ទោះជាយ៉ាងណាក៏ដោយក្នុងជំនួបផ្ទាល់ថ្មីៗនេះ តារាស្រីសិចស៊ីរូបនេះលើកឡើងបែបហួសចិត្តថា មិនដឹងជាដំណឹងនេះលេចចេញដោយរបៀបណា និងគ្មានមូលដ្ឋាន ។ នាងបញ្ជាក់ថា កិច្ចសន្យាការងាររបស់នាងមានសរុបចំនួន៥ឆ្នាំហើយពេលនេះទើបតែបាន ៣ឆ្នាំប៉ុណ្ណោះ។ នាងបន្តថា​នានៅតែជាតារាចម្រៀងប្រចាំផលិតកម្មនេះដដែល ហើយដំណឹងថ្មីនេះក៏មិនមានអ្វីដែលជះឥទ្ធិពលមដល់ការងារនាងនោះដែរ។ ទោះជាយ៉ាងណានាងទទួលស្គាល់ថាការចេញបទចម្រៀងរបស់នាងនៅលើទីផ្សារយឺតបន្តិចបើធៀបនឹងពេលមុន ប៉ុន្តែមិនមែនបានន័យថាមិនចេញ ឬនាងដើរចេញនោះដែរ។ នាងបញ្ជាក់បន្ថែមថា មានគម្រោងចេញបទចម្រៀងរួមគ្នាជាមួយ លោក ជា ដេវីត ដដែល បើទោះបីជាគូស្នេហ៍មិនស្ថិតក្នុងផលិតកម្មនេះក្តី។ នាងថាផលិតកម្មមិនដែលហាមឃាត់រឿងច្រៀងរួមគ្នានេះទេ ហើយក៏មិនមានរឿងល្អក់កករ នឹងផលិតកម្មដូចពាក្យលើកឡើងនោះដែរ។
​នាងរំពឹងថា ការងារសិល្បៈរបស់នាងនឹងបន្តរីកចម្រើនខ្លាំងនៅពេលដ៏ខ្លីខាងមុខព្រោះតែនាងបានសម្រិតសម្រាំងស្នាដៃពិសេសមួយចំនួនបង្ហាញដល់អ្នកគាំទ្រ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print