បាញ់ផុយៗនៅខេ​ត្តព្រះ​សីហនុ​ ស្ត្រីជនជាតិចិនម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​ ៖​ គួរអោយ​ភ័យ​និងរន្ធត់បំផុត​ខណៈ​កេីតមានអំពេីឃាតកម្មបាញ់សម្លាប់មនុស្ស​ដូចបាញ់ចាប​ទៅលេីស្ត្រី​ជនជាតិ​ចិន​ម្នាក់​ នៅ​ពេលកំពុងដេីរលេងនៅពេលយប់​ជាមួយគូសង្សារ​ ស្រាប់តែលេចមុខជន​ សង្ស័យដកកាំភ្លេីង​បាញ់ប្រហារបណ្តាលអោយស្លាប់នៅកន្លែង​កេីតហេតុតែម្តង​។

គេរាយការណ៍ថា​ ករណីឃាតកម្មបាញ់សម្លាប់ស្ត្រីជនជាតិចិនម្នាក់ បានកើតឡើងនៅ​ ម៉ោង១១៖៣០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិ៣ សង្កាត់​ លេខ៣ ក្រុងព្រះសីហនុ។

តាមប្រភព​ព័ត៌មាន​អោយដឹងថា​ ស្ត្រីរង​ គ្រោះបានដើរជាមួយសង្សារនៅពេលយប់​លុះមកដល់កន្លែងកើតហេតុ ក៏លេចមុខជនដៃដល់មកបាញ់សម្លាប់តែម្តង រួចគេចខ្លួន​បាត់។

ចំពោះ​មូលហេតុយ៉ាងណានោះនៅមិនទាន់ដឹងឡើយទេ​ ខណៈ​ សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​បន្ត​លើ​ករណី​នេះ​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print