ភ្នំពេញ៖ យុវជនម្នាក់បានសាងស្នេហ៍ជាមួយកុមារីម្នាក់អនិតិជនអស់រយៈពេល១ឆ្នាំទៅហេីយស្រាប់តែខលហៅទៅញាំអីបែជាចាប់រំលោភរហូតបានសម្រេចហេីយបានដឹកនារីរងគ្រោះមកផ្ទះវិញកាលវេលា ម៉ោង២៣និង៤០ នាទីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចលើមហាវិថីវិមាន ឈ្នះឈ្នះ ស្ថិតនៅភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ
រាជធានីភ្នំពេញ។លុះនៅថ្ងៃទី២២ ខែកក្កដាឆ្នាំ២០១៩ ក៏ត្រូវឪពុកជនរងគ្រោះឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ច។
ជនសង្ស័យមានឈ្មោះសឹម សុខនួនភេទប្រុសអាយុ២១ឆ្នាំមុខរបរ បើកបរ រថយន្តមានទីលំនៅភូមិត្រពាំងធ្នង់ ឃុំព្រៃវិហា ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះមានឈ្មោះ ស ណ ស រ ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្សមានទីលំនៅភូមិចែងម៉ែងសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះនិងជនសង្ស័យជាសង្សារនិងគ្នារយៈពេល១ឆ្នាំមកហេីយ។ នៅមុនពេលកេីតហេតុវេលាម៉ោង ២៣និង៤៥នាទីថ្ងៃទី២ កក្កដាឆ្នាំ២០១៩ជនសង្ស័យបានទូរស័ព្ទទៅជនរងគ្រោះ ដើម្បីហៅមកញាំអីនៅម៉ាត ពេលនោះជនរងគ្រោះក៏បានឆ្លើយតបថា យប់ជ្រៅហើយពុកម៉ែមិនឲ្យចេញទេ។
តែក្រោយមក ជនរងគ្រោះក៏ យល់ព្រមហើយជនសង្ស័យបានទៅយកជនរងគ្រោះដល់ផ្ទះ ស្ថិតនៅភូមិខាងលើពេលអ្នកទាំង ពីរនាក់បានឈប់រថយន្ដនៅមុខផ្លូវចូល ភូមិដោយមិនបានទៅញ៉ាំអីនោះទេ។ អ្នកទាំងពីរនាក់និយាយគ្នាលេងរហូតដល់ម៉ោងកើតហេតុ ជនសង្ស័យក៏បានអោបជនរងគ្រោះនិងរួមភេទរហូតបានសម្រេច រួចជនរងគ្រោះក៏ត្រឡប់ទៅផ្ទះវិញធម្មតា។
លុះនៅថ្ងៃទី២២ ខែកក្កដាឆ្នាំ២០១៩ទេីបបែកធ្លាយដល់ឪពុកម្តាយជនរងគ្រោះធ្វេីការឃាត់ខ្លួនជនសង្ស័យនាំមកប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលសំរោងក្រោម នឹងដាក់ពាក្យបណ្ដឹងលើជនសង្ស័យដើម្បីឱ្យសមត្ថកិច្ចនគរបាលចាត់ការតាមផ្លូវច្បាប់តែម្ដង៕ សុខាសែនជ័យ