នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានដឹកនាំមន្ត្រីជាន់ខ្ពស់កម្ពុជា​ ចូលរួមកិច្ចប្រជុំការងារលេីកទី​ ១៩​ ពាក់ពន្ធ័ការងារប្រឆាំងភេរវកម្ម ការងារប្រឆាំងបទល្មើសបច្ចេកវិទ្យា​ និងការងារប្រឆាំងការជួញដូរមនុស្ស

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងណៃពីដោ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ និងជាប្រធានមន្ត្រីជាន់ខ្ពស់ដឹកនាំការងារឧក្រិដ្ឋកម្មឆ្លងដែន​ នៃក្រសួងមហាផ្ទៃ បានដឹកនាំមន្ត្រីជាន់ខ្ពស់កម្ពុជា​ ចូលរួមកិច្ចប្រជុំការងារលេីកទី​ ១៩​ ពាក់ពន្ធ័ការងារប្រឆាំងភេរវកម្ម ការងារប្រឆាំងបទល្មើសបច្ចេកវិទ្យា​ និងការងារប្រឆាំងការជួញដូរមនុស្ស។

នៅរសៀលថ្ងៃដដែលនេះ​ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា តំណាងមន្ត្រីជាន់ខ្ពស់កម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមការងារអាស៊ានប្រឆាំងការជួញដូរអាវុធ​ ដេីម្បីពិភាក្សាអំពីការរត់ពន្ធអាវុធឆ្លងដែនខុសច្បាប់ និងអនុសញ្ញាអាស៊ានស្តីពីការប្រយុទ្ធប្រឆាំងការជួញដូរអាវុធ ដែលនេះជាគំនិតផ្តួចផ្តើមរបស់ព្រះរាជាណាចក្រកម្ពុជា៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print