ជម្លោះគ្រឿងញៀន ឈានដល់ចាក់គ្នាស្លាប់កាលពីយប់មិញ នៅប៉ោយប៉ែត ឥឡូវសមត្ថកិច្ចឃាត់ជនសង្ស័យបានហើយ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ មកល្ងាចថ្ងៃពុធនេះ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនបានហើយ  ជនង្ស័យម្នាក់ទាញដែកឆាប់ចាក់សម្លាប់ជនរងគ្រោះ ក្នុងករណីជម្លោះគ្រឿងញៀន កាលពីវេលាម៉ោង២និង៣០នាទី យប់ឈានចូលថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០១៩ នៅក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

ជនសង្ស័យឈ្មោះ វាន់ តាក់ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរជាបុគ្គលិកផ្នែកអនាម័យ នៅក្នុងកាស៊ីណូ DNA ស្តារ រស់នៅក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ចំណែកជនរងគ្រោះមានឈ្មោះ សុខ វិទូ ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។

ក្រោយពីកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន ជនសង្ស័យបានសារភាពថា៖ មុននិងខ្លួន ឈានដល់ការចាក់សម្លាប់ជនរងគ្រោះ ព្រោះជនរងគ្រោះមិនព្រមលក់គ្រឿងញៀនឲ្យ ថែមទាំងវាយខ្លួនយកលុយទៀតនោះ ខណៈខ្លួនកំពុងស្រវឹង ទើបខឹងសម្បាទាញដែកឆាបពីក្នុងហោប៉ៅ ចាក់ត្រង់ពោះផ្នែកខាងស្តាំមួយដែកឆាប បណ្តាលឲ្យរបួសធ្ងន់ បានស្លាប់បាត់បង់ជីវិត ខណៈបញ្ជូនទៅកាន់មន្ទីរ។

ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបានតំកល់សពទុកនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ ចំណែកជនសង្ស័យសមត្ថកិច្ចអាវុធហត្ថមូលដ្ឋានក្រុងប៉ោយប៉ែត កំពុងកសាងសំណុំរឿងបញ្ជូនទៅទីបញ្ជាការដ្ឋានអាវុធហត្ថចាត់ការបន្ត ៕ នីម វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print