ទីបំផុតព្រះរាជអាជ្ញារង អ៊ង រី ត្រូវបានលោក អង្គ វង្សវឌ្ឍានា ដកឲ្យមកបម្រើការនៅក្រសួងយុត្តិធម៌វិញ ក្រោយមានរឿងអាស្រូវ មានកំណាន់ចិត្ត ភរិយាតាមទាន់ដល់ផ្ទះសំណាក់ ស្រែនាង

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីមានរឿងអាស្រូវលក្ខណៈឯកជនរបស់លោក អ៊ង រី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកោះកុង បានផិតក្បត់មានស្រីកំណាន់ចិត្ត រហូតដល់ភរិយាតាមទាន់ នៅផ្ទះសំណាក់ស្រែនាង ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពី វេលាម៉ោង១១និង៥០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ និងល្បីដោយក្តីអាម៉ាស់ពេញផ្ទៃ ប្រទេសនោះ ទីបំផុតលោក អ៊ង រី ត្រូវបានបាត់បង់តួនាទី ដោយសារតែរឿងស្នេហា លួចលាក់ ក្បត់ប្រពន្ធកូន និងជះឥទ្ធិពលដ៏អាក្រក់ដល់សង្គមជាតិ ក៏ដូចជាសេចក្តីថ្លៃថ្នូរនៃអ្នកអនុវត្តច្បាប់ ដែលពុំមានគុណធម៌ ។
សូមបញ្ជាក់ថា៖ ព្រះរាជអាជ្ញា ,ចៅក្រម ក្រឡាបញ្ជី, ត្រូវបានគេចាត់ទុកថា ជាអ្នកប្រកបដោយ គុណធម៌ សីលធម៌ ទោះជានៅកន្លែងធ្វើការ ឬនៅទីសាធារណៈ តំបន់ទេសចរណ៍កម្សាន្ត ក្លឹបកម្សាន្ត ,ហាងទទួលទានអាហារណាមួយក៏ដោយ គឺប្រកាន់ខ្ជាប់នូវឥរិយាបថ សីលធម៌ ជាអ្នក អនុវត្តច្បាប់គឺមានគុណធម៌ ។ ដោយឡែក ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកោះកុង លោក អ៊ង រី ត្រូវភរិយារបស់គាត់បានតាមទាន់ជាច្រើនដង ករណីភ្លក្សអាហារភ្លែក មាត់ក្រៅផ្ទះ ដែលភរិយាតាមទាន់ ធ្វើឲ្យមជ្ឈដ្ឋានទូទៅមិនគាំទ្រចំពោះការធ្លាក់ចុះនៃតម្លៃសីលធម៌ជាស្វាមី ជាឪពុក ក្នុងនោះលោក អ៊ង រី ជាអ្នកច្បាប់ មិនត្រូវប្រព្រឹត្តបែបនេះ រហូតដល់ប្តឹងលែងលះភរិយា ក្នុងហេតុផលថា រស់នៅមិនចុះសម្រុងនឹងគ្នា ។
លោក អ៊ង រី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកោះកុង ត្រូវបានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា ចេញលិខិតបង្គាប់ការលេខ០១២កយ.បក/ ១៩ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ បង្គាប់មកលោក អ៊ង រី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកោះកុង ចាត់ឲ្យមកបម្រើការងារនៅក្រសួងយុត្តិធម៌ជាបណ្តោះអាសន្ន ។ សាមីខ្លួនត្រូវមានវត្តមាននៅក្រសួងយុត្តិធម៌រៀងរាល់ម៉ោងធ្វើការ ។ បើទោះជានៅក្នុងលិខិតបង្គាប់ការនេះ មិនបញ្ជាក់អំពីមូលហេតុរបស់លោក អ៊ង រី ក៏ដោយ ប៉ុន្តែគេយល់ឃើញថា នេះជាកំណែទម្រង់រដ្ឋ បាលទៅលើអ្នកអនុវត្តច្បាប់ បានបង្កើតឲ្យមានបញ្ហាស្មុគស្មាញជាមួយនិងភាពគ្មានគុណធម៌ ប៉ះពាល់កិត្តិយសដល់អ្នកច្បាប់ និងសង្គម ទើបទីបំផុត ព្រះរាជអាជ្ញារង អ៊ង រី ត្រូវបានបាត់បង់តួនាទី ដែលធ្លាប់តែមានឥទ្ធិពលនៅខេត្តកោះកុង មកបម្រើការងារនៅក្រសួង ។
ពាក់ព័ន្ធនឹងបញ្ហាលោក អ៊ង រី ដែលក្រសួងចេញលិខិតបង្គាប់ការឲ្យមកបម្រើការនៅក្រសួង យុត្តិធម៌ មជ្ឈដ្ឋានមហាជន អ្នកច្បាប់ បានរំឭកផងដែរថា ចុះករណីលោក ជា ពេជ្រ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបួងខេត្តរតនគិរី លួចផិតក្បត់មានភរិយាថ្មី ជាមួយនិងបណ្តឹង របស់ភរិយាស្របច្បាប់ ដាក់ទៅក្រសួងយុត្តិធម៌ ក៏ដូចជាសូមការអន្តរាគមន៍ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាស្ថាប័នដទៃទៀត ក៏ពុំទាន់ឃើញរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានចំណាត់ការក្នុងរឿងនេះ ខណៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ផងដែរថា មន្ត្រីដែលមានភរិយាច្រើន ត្រូវបានដកតំណែង ក្នុងនោះលោក ថៃ នរៈសត្យា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់តួនាទី ដែលជាមេរៀនដ៏គំរូធ្វើឲ្យអស់លោក មួយចំនួនដែលមានបុណ្យស័ក្តិ ធនធាន បញ្ចៀសនូវការប្រព្រឹត្តអំពើមិនគម្បី ជះឥទ្ធិពលអាក្រក់ក្នុងសង្គមជាតិ ៕

...

ដោយ ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print