ខេត្ដព្រះសីហនុ៖ ក្រោយពីបណ្ដាញ ផ្សព្វផ្សាយព័ត៌មានពីម្ចាស់ទីតាំងបើក ហ្គេមបាញ់ត្រីជាច្រើនកន្លែងនៅខេត្ដព្រះសីហនុអះអាងថា មិនខ្វល់ការបង្ក្រាប ព្រោះបង់លុយឱ្យសមត្ថកិច្ចហើយធ្វើឱ្យអភិបាលខេត្ដព្រះសីហនុប្រតិកម្ម ។ ប្រតិ កម្មក៏ព្រោះតែមន្ដ្រីថ្នាក់ក្រោមមិនបាន ធ្វើរបាយការណ៍ឱ្យបានលម្អិតជុំវិញទីតាំងល្បែងខុសច្បាប់ ។
លោក យន្ដ មីន អភិបាលខេត្ដព្រះ សីហនុបានដាក់ផែនការឱ្យអភិបាលក្រុងមានវិធានការនេះហើយអភិបាលក្រុងក៏បានលក្ខខណ្ឌដល់ម្ចាស់ទីតាំងរើឱ្យអស់ ក្នុងរយៈពេល៥ថ្ងៃខាងមុខ ។
ប្រសិនបើម្ចាស់ទីតាំងល្បែងហ្គេមបាញ់ ត្រីនិងល្បែងភ្នាល់តាមអ៊ីនធើណេតនៅ តែបំពាននោះអាជ្ញាធរនិងចាត់វិធានការ ក្ដៅហើយក៏អាចឈានដល់ការចាប់ខ្លួនផងដែរ ។
តាមការឱ្យដឹងពីអភិបាលក្រុងព្រះសីហនុ លោកអ៊ី សុខឡេង បានលើកឡើង ថា នៅប៉ុន្មានថ្ងៃខាងមុខអាជ្ញាធខេត្ដ- ក្រុងនឹងចាត់វិធានការទៅលើម្ចាស់ទីតាំង បើកល្បែងខុសច្បាប់ពិសេសនឹងចាត់ការ ទៅលើមន្ដ្រីសមត្ថកិច្ចណាដែលចូលរួមឃុបឃិតនៅក្នុងការលេងល្បែងគ្រប់ ប្រភេទនៅក្នុងមូលដ្ឋាន។
អភិបាលក្រុងព្រះសីហនុលោក អ៊ី សុខឡេង ធ្លាប់លើកឡើងម្ដងរួចទៅ ហើយក្នុងអង្គប្រជុំដោយលោកនិយាយថា ត្រូវបិទអាជីវកម្មទាំងស្រុងពាក់ព័ន្ធទូហ្គេម បាញ់ត្រីហើយម្ចាស់ទីតាំងត្រូវរើចេញ ដោយខ្លួនឯងដោយអាជ្ញាធរទុករយៈពេលឱ្យ៥ថ្ងៃត្រូវតែរើចេញឱ្យអស់ ។
ប្រសិនបើហួសរយៈពេល៥ថ្ងៃខាង មន្ដ្រីជំនាញក្រុងនឹងអនុវត្ដតាមការងារ រដ្ឋបាលដោយចុះទៅរឹបអូសទូហ្គេមទាំងនោះមករក្សាទុកនៅសាលាក្រុងហើយ មិនប្រគល់ឱ្យវិញនោះទេ ។ ប្រជាពល រដ្ឋរង់ចាំមើលចំណាត់ការរបស់អាជ្ញាធរថា តើការអនុវត្ដមានប្រសិទ្ធភាពឬ អត់? ៕
ដោយ៖ ហេង នរិន្ទ្រ