តាមតួលេខរបស់អង្គការជនភៀស ខ្លួនអន្ដរជាតិ IOM បានប្រកាសថា នៅក្នុងឆ្នាំ២០១៥មានជនភៀសខ្លួនជាង១លាននាក់បានចូលដល់ទឹកដីអឺរ៉ុបតាមរូបភាពផ្សេងៗភាគច្រើនជនភៀសខ្លួន ទៅកាន់អឺរ៉ុបតាមដែនទឹក។ ជនភៀស ខ្លួនទាំងនោះបង្កឱ្យមានវិបត្ដិទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់។
ក្នុងចំណោមពលរដ្ឋ១.០០៥.៥០៤ នាក់បានចូលដល់អឺរ៉ុបគិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥នេះក្នុងចំណោមពល រដ្ឋទាំងនោះមាន៨១៦.៧៥២នាក់ធ្វើ ដំណើរតាមដែនទឹក។ តាមរបាយការណ៍ IOM ពលរដ្ឋប្រមាណ១៥០.៣១៧នាក់ ចូលទៅកាន់ដែនសមុទ្រប្រទេសអ៊ីតាលីនិងមួយចំនួនទៀតទៅកាន់ប្រទេស អេស្បាញ, ម៉ាតា និងសាយប្រ៊ុស។ ក្រៅ ពីនេះនៅមានពលរដ្ឋ៣៤.២១៥នាក់ធ្វើដំណើរតាមដែនគោកចូលទៅអឺរ៉ុបតាមច្រកផ្លូវប្រទេសទួរគីនិងប៊ុលហ្គារី ។
តួលេខខាងលើខ្ពស់ជា៤ដងបើប្រៀបធៀបកាលពីឆ្នាំ២០១៤ភាគច្រើនជនភៀស ខ្លួនមកពីប្រទេសស៊ីរីដោយសារតែសង្គ្រាម ស៊ីវិលអូសបន្លាយរយៈពេលជាង៤ឆ្នាំ កន្លងមក។ក្រៅពីនេះនៅមានជនភៀស ខ្លួនមកពីប្រទេសអ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន ជាដើម ។
វិបត្ដិជនភៀសខ្លួននៅអឺរ៉ុបពិបាកគ្រប់ គ្រងជាងវិបត្ដិនៅតំបន់មជ្ឈិមបូព៌ាទៅ ទៀតនៅពេលដែលជនភៀសខ្លួនស៊ីរីជាង២,២លាននាក់ចូលទៅកាន់ប្រទេសទួរគី ។ នៅក្នុងប្រទេសលីបង់ក៏មានជនភៀសខ្លួន ជាង១្ប១លាននាក់ផងដែរមកពីស៊ីរី ។ ចំនួនជនភៀសខ្លួនយ៉ាងច្រើននោះបាន ប្រែក្លាយទៅជាសហគមន៍មួយដែលមាន ពលរដ្ឋជាច្រើនរស់នៅ។
បច្ចុប្បន្នកោះLesbos របស់ប្រទេស ក្រិកបានក្លាយទៅជាទីតាំងសំខាន់បំផុតសម្រាប់ជនភៀសខ្លួនចូលទៅកាន់អឺរ៉ុប នៅឆ្នាំ២០១៥ ។ កោះនោះគឺជាទីតាំង កណ្ដាលសម្រាប់ការដឹកជញ្ជូនរវាងទួរគីនិងក្រិក ។ បើទោះបីប្រឈមនឹងបញ្ហា ជាច្រើនតែជនភៀសខ្លួននៅតែសម្រុក ចូលអឺរ៉ុបដោយសង្ឃឹមថា អាចនឹងបាន រស់នៅដោយក្ដីសុខសាន្ដ ។
កោះខាងលើនេះកន្លងមកមហាសេដ្ឋីអេហ្ស៊ីបបានស្នើទិញដើម្បីបង្កើតទៅជា ប្រទេសមួយឱ្យជនភៀសខ្លួនរស់នៅចៀស វាងទៅកាន់គ្រប់ទីកន្លែងបង្កឱ្យមានភាពច្របូកច្របល់។ គំនិតខាងលើទទួលបាន ការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋនៅជុំវិញ ពិភពលោក។
នេះជាគំនិតជារបស់មហាសេដ្ឋីអេហ្ស៊ីបលោក Naguib Sawiris ដែលបាន ប្រកាសថាលោកកំពុងតែពិភាក្សាទិញ កោះចំនួន២នៅប្រទេសក្រិកដើម្បីទទួលជនភៀសខ្លួនយ៉ាងច្រើនលើសលប់នោះ។
កាលពីដើមខែកញ្ញាមហាសេដ្ឋីរូប នេះក៏បានប្រកាសពីគម្រោងខាងលើផងដែរដោយលោកសន្យាថានឹងផ្ដល់ការ ងារធ្វើទីកន្លែងស្នាក់នៅដល់ជនភៀសខ្លួនទាំងអស់ឱ្យរស់នៅបានសុខសាន្ដបំផុត នៅលើទឹកដីថ្មីសម្រាប់ជនភៀសខ្លួន។
មហាសេដ្ឋី Naguib Sawirisក៏បាន បញ្ជាក់ថា លោកនឹងពិភាក្សាជាមួយ តំណាងអង្គការសហប្រជាជាតិទទួលបន្ទុក ជនភៀសខ្លួនពិភាក្សាពីរឿងនេះ។ តាម ប្រសាសន៍របស់លោកប្រទេសកោះថ្មី សម្រាប់ជនភៀសខ្លួនរស់នៅមានឈ្មោះថា Aylan ជាឈ្មោះកុមារាអាយុ៣ឆ្នាំ ស្លាប់ដេកផ្កាប់មុខនៅឆ្នេរសមុទ្រប្រទេស ទួរគី។ការស្លាប់របស់កុមារាខាងលើបាន ធ្វើឱ្យលោកក៏ដូចជាពលរដ្ឋនៅជុំវិញពិភព លោកតក់ស្លុតនិងរន្ធត់ចិត្ដយ៉ាងខ្លាំង។ ទាំងនោះហើយទើបលោក Naguib Sawiris សម្រេចចំណាយប្រាក់ជាច្រើន សម្រាប់ជួយដល់ជនភៀសខ្លួនឱ្យរស់នៅបានយ៉ាងសុខសាន្ដ។ ប្រសិនបើប្រទេសសម្រាប់ជនភៀសខ្លួនអាចបង្កើតបានមែន នោះជារឿងមួយយ៉ាងល្អប្រសើរបំផុត ហើយប្រទេសមានសេដ្ឋកិច្ចខ្ពស់ដូចនៅតំបន់អឺរ៉ុបក៏មិនខ្វាយខ្វល់ពីរឿងនេះដែរ។ មួយវិញទៀតជនភៀសខ្លួនបានឆ្លងកាត់ នូវឧបសគ្គរាប់មិនអស់ទាំងនោះហើយ ពួកគាត់អាចមានសាមគ្គីគ្នាល្អក្នុងការកសាងប្រទេសថ្មីនៅលើកោះ។ ប្រទេស ជនភៀសខ្លួនអាចនឹងអូសទាញអ្នកវិនិ យោគជាច្រើនទៅកាន់ទីនោះដោយសារតែមានពលករច្រើនហើយមានតម្លៃថោក ជាងពលករនៅខាងក្រៅ ៕
ប្រែសម្រួល៖ ម៉ែវ សាធី