​លួច​សង់ផ្ទះ​នៅ​លើ​ដី​តំបន់​អភិវឌ្ឍន៍​ឫស្សី​កែវ​ត្រូវ​អាជ្ញាធរ​ចុះ​ហាមឃាត់

ចែករំលែក៖

​ភ្នំពេញ​៖​ បើ​និយាយ​អំពី​ភូមិសាស្ដ្រ​ ខណ្ឌឫស្សីកែវ​ដែល​ពី​មុន​មាន​ផ្ទៃដី​លាតសន្ធឹង​ធំ​ល្វឹងល្វើយ​បច្ចុប្បន្ន​ខណ្ឌ​មួយ​ នេះ​ត្រូវ​បាន​បំបែកចេញ​ជា​២​ខណ្ឌ​បន្ថែម​ទៀត​គឺ​ខណ្ឌ​សែន​សុខ​និង​ខណ្ឌ​ ជ្រោយចង្វា​ ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ផ្នែក​ រដ្ឋបាល​ ។​ ប៉ុន្ដែ​ខណ្ឌឫស្សីកែវ​ជា​តំបន់​ ដ៏​ស្មុគស្មាញ​មួយ​ហើយ​មួយ​ផ្នែក​នៃ​ដី​ ដែល​មិន​ទាន់​មាន​លំនៅ​ឋាន​ គឺ​ស្ថិត​ នៅ​ក្នុង​ជម្លោះ​អូស​បន្លាយ​អស់​រយៈពេល​រាប់​សិប​ឆ្នាំ​នៅ​តែ​មិន​ទាន់​ចប់​ទៀត​ ដោយ​កន្លែង​ខ្លះ​ត្រូវ​បាន​ធ្វើការ​ដោះស្រាយ​ ដោយ​អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដីធ្លី​ ហើយ​កន្លែង​ខ្លះ​នៅ​តែ​បន្ដ​រក​ដំណោះ​ ស្រាយ​ ។​

IMG-20151223-WA0062 copy

​ជាមួយ​គ្នា​នោះ​ជនខិលខូច​មួយ​ចំនួន​ បាន​ឆ្លៀតឱកាស​ដែល​អាជ្ញាធរ​ឬ​ក៏​ជំនាញ​កំពុង​ជាប់រវល់​ពួក​គេ​បាន​លួច​បោះ​ បង្គោល​កាប់​ឆ្ការ​ធ្វើ​ជា​សំណង់​សង់​អំពី​ ឈើ​ឬ​ដែកចា​ប់យក​ដី​ ដែល​ស្ថិត​នៅ​ ក្នុង​ជម្លោះ​ធ្វើ​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ ថ្នាក់​មានការ​ឈឺក្បាល​វិលមុខ​នៅ​លើក​ រ​ណី​នេះ​ ។​

​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ កម្លាំង​របស់​អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ក៏​ ដូច​ជា​ជំនាញ​បាន​ចុះ​ធ្វើការ​ហាមឃាត់​ សំណង់​ដែល​ធ្វើ​អំពី​ដែក​ស្ថិត​នៅ​លើ​ដី​ ទំនាស់​ក្នុង​ក្រុម​ទី​៧​ ភូមិ​ទួល​គោក​ សង្កាត់​ ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ ដោយ​ឱ្យ​ រុះរើ​ចេញ​ជា​បន្ទាន់​ ។​ ប៉ុន្ដែ​សំណង់​ថ្មីៗ​ ជា​ច្រើន​ទៀត​មាន​ខ្លះ​ទំហំ​តូច​ខ្លះ​ ទំហំ​ធំ​ សង់​ជាប់ៗ​គ្នា​ដែល​ឋិត​នៅ​លើ​ដី​តំបន់​ អភិវឌ្ឍន៍​នេះ​នៅ​តែ​មាន​ច្រើន​ដដែល​ បើ​ទោះបី​អាជ្ញាធរ​ និង​មន្ដ្រី​ជំនាញ​ខិតខំ​ ព្យាយាម​ហាមឃាត់​និង​ទប់ស្កាត់​យ៉ាងណា​ក៏​ជន​មួយ​ចំនួន​ឆ្លៀតឱកាស​លួច​ សាងសង់​រហូត​បានជា​ស្ថាពរ​និង​ខ្លះ​ទៀត​អាជ្ញាធរ​ដឹង​ចុះ​ធ្វើការ​ហាមឃាត់​ ។​

​សំណង់​ដែល​អាជ្ញាធរ​ហាមឃាត់​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ មាន​ ម្ចាស់​ឈ្មោះ​ម៉​ម​ ណា​ង​ ហើយ​ក៏​ឱ្យ​រុះរើ​ យក​សម្ភារ​នោះ​ចេញ​ដោយ​រក្សា​ទុក​នូវ​ ភាព​ដើម​ ។​

​បើ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ មូលហេតុ​ដែល​ឈាន​ដល់​ការ​សាងសង់​ លំនៅ​ឋាន​យ៉ាង​ស្អេកស្កះ​ជាប់ៗ​គ្នា​បែប​ដូច​ជា​សំណង់​អនាធិបតេយ្យ​ខាងលើ​នេះ​ គឺ​មាន​មេខ្យល់​នៅ​ពីក្រោយ​បំផុស​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​ចាប់​យក​ដី​ មិន​ខុស​ពី​ពាក្យស្លោក​មួយ​ឃ្លា​ដែល​គេ​ ធ្លាប់តែ​ឮ​កន្លង​មក​ថា​ “​ចាញ់​បាន​ លុយ​ឈ្នះ​បាន​ដី​”​ ។​ ប៉ុន្ដែ​ជន​ទាំងនោះ​មិន​ គិត​ពី​ការ​អភិវឌ្ឍ​អ្វី​នោះ​ទេ​គឺ​ធ្វើ​យ៉ាងណា​ឱ្យ​តែ​បាន​ផលប្រយោជន៍​ដល់​បុគ្គល​ខ្លួន​ ឯង​ប៉ុណ្ណោះ​ ។​

​ជុំវិញ​ពាក់ព័ន្ធ​រឿងរ៉ាវ​ខាងលើ​នេះ​ អាជ្ញាធរ​បាន​បញ្ជាក់​ថា​ តំបន់​ដែល​មាន​ ជម្លោះ​នោះ​គឺ​ឋិត​នៅ​ក្នុង​ដៃ​អាជ្ញាធរ​ជាតិ​ ដោះស្រាយ​វិវាទ​ដីធ្លី​កំពុង​តែ​ព​ន្លឿ​ន​និង​ ដោះស្រាយ​ឱ្យ​បាន​ចប់​សព្វគ្រប់​ ៕​

...

ដោយ៖ អា​រុណ​រះ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print