នគ​បាល​ខេត្តរតនគិរី​ពង្រាយ​កម្លាំង​ក្រុង​បាន​លុង​ និង​នៅ​ទីផ្សារ​លក់​មាស ​ដូរ​ប្រាក់​ វេរ​ប្រាក់​ដើម្បី​ពង្រឹង​សន្តិសុខ

ចែករំលែក៖

​ខេត្តរតនគិរី​៖​ នគ​បាល​ខេត្តរតនគិរី​ក្នុង​រយ​:​ពេល​៥​ថ្ងៃនេះ​គេ​ស​ង្គេ​ត​ឃើញ​បាន​ពង្រឹង​សន្តិសុខ​យ៉ាង​ម៉ឺងម៉ាត់​ ជា​ពិសេស​ដាក់​កម្លាំង​ពង្រាយ​តាម​គោលដៅ​សំខាន់ៗ​នៅ​ក្នុង​ទីផ្សារ​ដែល​មាន​អាជីវករ​លក់​មាស​នឹង​កន្លែង​ដូរ​វេរ​ប្រាក់​ដែល​ជា​ចំណុច​ប្រឈម​សម្រាប់​ក្រុម​ចោរប្លន់​ធ្វើ​សកម្មភាព​។​

FB_IMG_1450842295843

​ការ​រឹត​បន្តឹង​សន្តិសុខ​ពី​សំណាក់​កងកម្លាំង​នគ​បាល​ខេត្តរតនគិរី​ក្រោយ​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាស់តឿន​ឲ្យ​កងកម្លាំង​គ្រប់​ប្រភេទ​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ម៉ី​ង​ម៉ាត់​ក្រោយ​ពី​មាន​អំពើ​ប្លន់​ប្រដាប់​អាវុធ​យ៉ាង​កក្រើក​មួយ​រយ​:​ចុង​ក្រោយ​នេះ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ នឹង​តាម​បណ្តាល​ខេត្ត​ក្រុង​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ប​ញ្ហ​ប្លន់​នេះ​ដែរ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​នឹង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ថ្មីៗ​នេះ​ក៍បាន​មាន​ប្រសាសន៍​ព្រមាន​បក​ ស័ក្តិ​នឹង​ដក​ដំណែង​លោកស្នងការ​នគ​បាល​ខេត្ត​ចំនួន​៣​ខេត្ត​បើសិន​បង្ក្រាប​ចោរប្លន់​មិន​បាន​នោះ​ទេ​។​

​កងកម្លាំង​នគ​បាល​ខេត្តរតនគិរី​បាន​ដាក់​កម្លាំង​ពង្រាយ​ការពារ​តាម​គោលដៅ​សំខាន់ៗ​ខាងលើ​ត្រូវ​គេ​និយាយ​ថា​ក្រោម​ការ​ដាក់​ចេញ​វិធានការ​បង្ការ​ទប់ស្កាត់​អំពើ​លួច​ឆក់​ប្លន់​តាម​បទបញ្ជា​របស់​ លោក​ឧត្តមសេនីយ៍ត្រី​ គឿ​ន​ ស្នងការ​នគ​បាល​ខេត្តរតនគិរី​។​

​តាម​រយៈ​ការ​អនុវត្តន៍​បទបញ្ជា​លោក​ ឧត្តមសេនីយ៍​ស្នងការ​នគ​បាល​ខេត្ត​គេ​ស​ង្គេ​ត​វ​ឃើញ​ថា​កម្លាំង​ការពារ​យ៉ាង​ប្រុង​ប្រយ័ត្ន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ប្រដាប់​ដោយ​អាវុធ​វែង​ខ្លី​គ្រប់​ដៃ​ដោយ​ប្រើប្រាស់​កម្លាំង​ល្បាត​តាម​ម៉ូតូ​នឹង​ដាក់​យាមកាម​រាយ​តាម​គោលដៅ​គ្រប់​ច្រកល្ហក​សំខាន់ៗ​ចេញចូល​។​

​ការ​ដាក់​កម្លាំង​ការពារ​ពង្រឹង​សន្តិសុខ​នេះ​សមត្ត​កិច្ច​ធ្វើ​ឡើង​នៅ​ក្នុង​ទីប្រជុំជន​សំខាន់ៗ​ក្នុង​ក្រុង​បាន​លុង​ដែល​មាន​មនុស្ស​កកកុញ​ច្រើន​។​

​សូម​បញ្ជក់​ថា​ ខេត្តរតនគិរី​ក្រោយ​ពី​មានការ​រឹត​បន្តឹង​សន្តិសុខ​ពី​សំណាក់​កងកម្លាំង​នគ​បាល​គេ​ស​ង្គេ​ត​ឃើញ​ថា​ប្រជាពលរដ្ឋ​មាន​អារម្មណ៍​កក់ក្តៅ​សប្បាយចិត្ត​ចំពោះ​ការ​យកចិត្តទុកដាក់​រក្សា​សន្តិសុខ​បង្ការ​ទប់ស្កាត់​បទល្មើស​លួច​ឆក់​ប្លន់​នៅ​ពេល​នេះ​ ៕​

FB_IMG_1450842287398

FB_IMG_1450842338093

...

 

ដោយ៖ អ៊ុ​ច​ សា​វុ​ទ្ធ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print