មានជនខិលខូច គំនិតទុច្ចរិតយករូប លោកឧត្តមសេនីយ៍ត្រី អេង ហុី ទៅបង្កើតអាខោFacebook បន្លំមហាជន

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានអាខោនFacebook ផ្លូវការឈ្មោះថា៖ Eng Hy ត្រូវបានជនខិលខូច គំនិតទុច្ចរិត យករូបគាត់ទៅបង្កើតអាខោនក្លែងក្លាយបន្លំ ឈានដល់បោកប្រាស់អ្នកដទៃក្នុងសង្គម ។ ដូច្នេះលោក អេង ហុី បានប្រកាសមិនទទួលស្គាល់ និងស្វែងរកមុខជនរូបនោះមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ទៀតផង។
លោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់លើ អាខោន Facebook ផ្លូវការរបស់លោកយ៉ាងដូច្នេះថា៖ សូមបងប្អូនមិត្តភក្តិប្រុងប្រយ័ត្ន មានបុគ្គលខិលខូច បានប្រើគណនីហ្វេសប៊ុកឈ្មោះ បង រាជសី ហើយប្រើរូបថតខ្ញុំបាទ អេង ហ៊ី ជាមួយគ្នានោះដែរ បុគ្គលនេះបានឆាតប្រាប់គេថា ខ្លួនគេជា អ្នកនាំពាក្យកងរាជអាវុធហត្ថ ទៀតផង។
ខ្ញុំបាទ ឧត្រី អេង ហ៊ី សូមជម្រាបជូនមិត្តភក្តិបងប្អូន និងសាធារណជនជ្រាបថា ខ្ញុំបាទ មានគណនីហ្វេសប៊ុក ឈ្មោះ អេង ហ៊ី និង ឈ្មោះ Eng Hy ហើយខ្ញុំបាទមិនប្រើ Messenger ដើម្បីឆាតនោះទេ។ បើមានបុគ្គលណាឆាតទៅបងប្អូនមិត្តភក្តិ និងសាធារណជន បុគ្គលនោះគឺ ក្លែងបន្លំហើយ មិនមែនរូបខ្ញុំបាទទេ សូមបងប្អូនកុំឆ្លើយតប។
ខ្ញុំបាទសុំឱ្យបុគ្គលប្រើគណនីហ្វេសប៊ុកឈ្មោះ បង រាជសី ទាំង២គណនី ឈប់ជាបន្ទាន់ ខ្ញុំបាទនឹងប្តឹងទៅសមត្ថកិច្ចចាត់វិធានការតាមច្បាប់៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print