លោក ហ៊ុយ វណ្ណៈ បានដកស្រង់ប្រសាសន៍ រដ្ឋមន្ត្រីក្រសួងព័ត៍មានបង្ហោះលើFacebook ប្រយោជន៍ជាស្មារតីដល់អាជីពអ្នកសារព័ត៍មាន ងាយទទួលបានបទពិសោធន៍ក្នុងវិជ្ជាជីវៈ

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាព សហព័ន្ធអ្នកសារព័ត៍មានកម្ពុជា (សសសក) និងអតីតជាអ្នកកាសែតអាជីព ដ៏មានបទពិសោធន៍ខ្ពស់លើវិស័យព័ត៍មាន មិនត្រឹមតែលោកបានជម្រុញអោយយុវជន-យុវនារី ខ្មែរ លើសមរភូមិព័ត៌មាន ដើម្បីការ យល់ដឹងពិតរបស់ប្រជាជនកម្ពុជា។ អ្នកមានចំណែកចូលរួមគ្រប់ទិដ្ឋភាព។ លើសពីនេះ អ្នកឈរមុខគេ បំផ្លាញចូលការផ្សាយសំអុយរបស់ បរទេសទាបថោកទាំងឡាយ ដើម្បីដណ្តើមមកវិញនូវតម្លៃជាតិ ព្រមទាំងការពារ លើកតម្កើងកិត្តិយសជាតិខ្មែរយើងមុនគេ ប៉ុណ្ណោះទេ។ មុននេះបន្តិច នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ លោកថែមទាំងបានដកស្រង់ប្រសាសន៍លោករដ្ឋមន្ត្រីក្រសួងព័ត៍មាន បង្ហោះលើអាខោន Facebook ផ្លូវការរបស់លោក ក្នុងន័យជាការដាស់តឿនដល់អ្នកសសេរព័ត៍មាន មានការទទួលខុសត្រូវលើសំណេររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ។
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាព សហព័ន្ធអ្នកសារព័ត៍មានកម្ពុជា (សសសក)បានបញ្ជាក់ក្នុង Facebook មានន័យដូចខាងក្រោម៖
ឯកឧត្តម ខៀវ កាញារីទ្ធ៖ ធម្មតាមិនសូវសរសេរវែងទេក្នុងហ្វេសប៊ុក តែប៉ុន្មានថ្ងៃនេះ ឃើញមានការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម នូវសំដីរបស់ខ្ញុំដែលគេកាត់ចេញមួយកំណាត់ (ហើយប្រព័ន្ធផ្សព្វផ្សាយជាតិក៏ដកស្រង់មកផ្សាយតាមគេដែរ) ដោយច្បិចយកតែពាក្យខ្ញុំដែលថា អ្នកកាសែតទាំងអស់បានទទួលសិទ្ធិការពារមិនជាប់គុកទេ ។ ខ្ញុំមានកាតព្វកិច្ចបំភ្លឺចំណុចនេះ ដើម្បីចៀសវាងអ្នកកាសែតវ័យក្មេងយើង និង ពិសេសអ្នកកាសែតដែលមិនបានចូលសាលា មានការភ័ន្តច្រលំនាំដល់មានកំហុស ។ ដំបូង ខ្ញុំចង់បញ្ជាក់ថា អ្នកកាសែតគឺជាពលរដ្ឋម្នាក់ ជាពលរដ្ឋម្នាក់មានន័យថានៅក្រោមច្បាប់របស់រដ្ឋដែលខ្លួនកំពុងរស់នៅ ឬ កំពុងបំពេញសកម្មភាព ។ រដ្ឋបានផ្តល់សិទ្ធិមួយចំនួនដល់អ្នកកាសែត ព្រោះនេះជាអ្នកដែលបំរើសកម្មភាពសង្គមមួយ (ស្វែងរកព័ត៌មានពិត) ។ នៅពេលអ្នកកាសែត«សំដែងមតិ» នេះ គេមិនអាចយកអ្នកកាសែតទៅដាក់ពន្ធនាគារបានទេ តែការ«សំដែងមតិ» មិនរាប់បញ្ចូល «ការមួលបង្កាច់ ការបរិហារកេរ្តិ៍….» ទេ ។ មួយវិញទៀត គេមិនត្រូវប្តឹងស្មេរអត្ថបទទេ តែគេប្តឹងត្រឹមតែនិពន្ធនាយក ចាងហ្វាងស្ថានីយ៍ (វិទ្យុ ឬ ទូរទស្សន៍) ឬ អ្នកដែលទទួលសិទ្ធិអោយចេញផ្សាយតែប៉ុណ្ណោះ ព្រោះបើគ្មានការអនុញ្ញាតពីអ្នកទាំងនេះ គំនិតស្មេរនៅត្រឹមតែលើក្រដាសតែប៉ុណ្ណោះ ។ ហេតុនេះ ហើយ បានជាខ្ញុំនិយាយពីរឿងអ្នកកាសែតមិនជាប់ពន្ធនាគារព្រោះការ«សំដែងមតិ» ដោយមិនរាប់បញ្ចូលអ្នកផ្សាយតាមប្រព័ន្ធហ្វេសប៊ុក ព្រោះអ្នកទាំងនេះ បញ្ចេញអត្ថបទដោយខ្លួនឯង ទៅសាធារណជន ដោយមិនមានការទទួលខុសត្រូវរួមណាមួយទេ ដែលទាមទារនូវលិខិតបទដ្ឋានថ្មី៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print