ខេត្តបាត់ដំបង ៖ ព័ត៌មានមិនពិត អ្នកទទួលបន្តចែកចាយកាន់តែធ្វើឲ្យសង្គមដ៏ល្អផូរផង់មួយ ងាយប្រឈមការបាត់បង់ភាពថ្លៃថ្នូរ សូមបញ្ឈប់ការចែកចាយនៅពេលដែលយើងទទួលបានព័ត៌មានមិនច្បាស់ការ ។
ការណ៍ពិតបានដឹងច្បាស់ហើយ មិនមានករណីចោរលួចកាបូបជនបរទេស ៣នាក់ប្តីប្រពន្ធនិងកូន អត់លុយទិញទឹកដោះគោកូន និងអត់លុយត្រឡប់ទៅប្រទេសខ្លួនវិញទេ ហើយច្រៀង សម្តែង ដើម្បីសុំថវិកានោះទេ ។
នៅថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ ស្នងការនគរបាលខេត្តបាត់ដំបង់បានបំភ្លឺ តាមរយៈ ការជួបសន្ទនាជាមួយក្រុមគ្រួសារបរទេសទាំង៣នាក់ប្តីប្រពន្ធនិងកូន ជុំវិញការចែកចាយ រូបភាពនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកអំពីករណីនេះដូចខាងក្រោមនេះថា ៖
«ពីរប្តីប្រពន្ធនឹងកូនតូចធ្វើ ដំណើរទេសចរណ៍ មានរយៈពេលបានជាង១ឆ្នាំមកហើយ ដោយបានទិញម៉ូតូមួយគ្រឿង ជិះពីវៀតណាម មកកាន់ប្រទេសកម្ពុជា ហើយនឹងបន្តឆ្ពោះទៅកាន់ថៃបន្តទៀត ។
ដោយឡែកចំពោះថារឿងបាត់កាបូប គ្មានលុយទិញទឹកដោះគោឲ្យកូន នោះជារឿងមិនពិតទេ ដោយបរទេសនោះបាននិយាយថា មិនបាននិយាយដូច្នេះទេ ប្រហែលអ្នកស្តាប់នោះយល់ច្រឡំទេ ធ្វើឲ្យមានការយល់ច្រឡំលើសន្តិសុខក្នុងប្រទេសកម្ពុជា និងប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ផ្សេងទៀត ៕
ដូច្នេះសូមទស្សនាវីដេអូលម្អិតខាងក្រោម ៖
https://youtu.be/6fX5gf57cPY