លោក​ឃុន​ ប៊ុ​ន​ហូរ​ មេ​បញ្ចា​ការ​កង​រាជ​អាវុធហត្ថ​ស្រុក​ស្ទោង​ យក​អំណោយ​ជួយ​ធ្វើ​បុណ្យសព​ បុរស​ម្នាក់​បាន​ដេក​ឈឺ​ស្លាប់​នៅ​លើ​គ្រែរ​ដោយ​គ្មាន​នរណា​ដឹង

ចែករំលែក៖

​ខេត្តកំពង់ធំ​៖​ លោក​ឃុន​ ប៊ុ​ន​ហូរ​ មេ​បញ្ចា​ការ​កង​រាជ​អាវុធហត្ថ​ស្រុក​ស្ទោង​តំណាង​អោយ​ លោក​ ហង្ស​ ថុ​ល​ មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​ បាន​នាំ​យក​អំណោយ​ដើម្បី​ជួយ​ធ្វើ​បុណ្យសព​ បុរស​ម្នាក់​ឈ្មោះ​ ធឹ​ក​ សុធី​ ដែល​បាន​ដេក​ឈឺ​ស្លាប់​នៅ​លើ​គ្រែ​ដោយ​គ្មាន​នរណា​ដឹង​ កាលពី​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​១​ និង​២០​នាទី​រសៀល​ នៅ​ក្នុងភូមិ​ បឹង​លៀស​ សង្កាត់​អូ​រក​ន្ធោ​រ​ ក្រុង​ស្ទឹង​សែន​ ខេត្តកំពង់ធំ​។​

dwe (5)

​បើ​តាម​ប្រភព​ព​ត័​មាន​ពី​អ្នក​ភូមិ​បានអោយ​ដឹង​ថា​ ជន​រង​គ្រោះ​គ្មាន​ម៉ែឪ​បងប្អូន​ទេ​ មក​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ​បងជីដូនមួយ​ឈ្មោះ​ នៅ​ ថែ​ អាយុ​៥៦​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​ សុខ​ សំអាង​ អាយុ​៤៦​ឆ្នាំ​ អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ​ ហើយ​បងជីដូនមួយ​នេះ​មានកូន​១២​នាក់​ សព្វថ្ងៃ​ប្រកប​មុខរបរ​ រក​ត្រី​បែប​លក្ខណៈ​គ្រួសារ​ដើម្បី​ចិញ្ចឹមជីវិត​ក្នុង​សភាព​ក្រលំបាក់​តោកយ៉ាក​ជាទី​បំផុត​ រក​ព្រឹក​ខ្វះ​ល្ងាច​ រស់នៅ​ក្នុង​ខ្ទម​ស្លឹក​ដោយ​ពោរពេញ​ដោយ​ក្ដី​អស់សង្ឃឹម​ និង​សូម​អំពា​នាវ​ រក​សប្បុរស​ធ​ម៍​ដើម្បី​ជួយ​ផ្ដល់​ទីជំរក​ដល់​គាត់​ផង​ ចំណែក​កូន​ តូច​២​ពុំ​ទាន​ បាន​ចូល​រៀន​នៅឡើយ​ ហើយ​ហូប​ចុក​មិន​គ្រប់គ្រាន់​ ចំណែក​កូន​ធំ​២​នាក់​បាន​ទៅ​ធ្វើការ​សំណង់​ បាន​កំរៃ​តិចតួច​មិន​អាច​ទប់ទល់​និង​ជីវភាព​បាន​។​

​ចំណែក​អំណោយ​កងរាជអាវុធហត្ថ​ស្ទោង​ ដែល​បាន​ចូលរួម​ជូន​ថវិកា​ក្នុង​ពិធី​បុណ្យសព​នេះ​មាន​ លោក​ ឃុន​ប៊ុ​ន​ហូរ​ ជូន​ថវិការ​៤០​ម៉ឺន​រៀល​ អង្ករ​៥០​គីឡូក្រាម​ លោក​ សេង​ ប៊ុ​ន​តេ​ង​ ២០​ម៉ឺន​ រៀល​ លោក​ លី​ កញ្ញា​រិ​ទ្ធ​ ១០​ម៉ឺន​រៀល​ ទឹកក្រូច​២​កេះ​ លោក​ សឿ​ន​ សាម​៥​ម៉ឺន​រៀល​ លោក​ ប៊ុ​ន​ លី​ ៤​ម៉ឺន​រៀល​ លោក​ទ្រី​ វណ្ណ​ដ​ន​ ទឹក​សុទ្ធ​១០​យួរ​ សរុប​ ៨០​ម៉ឺន​ រៀល​ ព្រមទាំង​សប្បុរសជន​ សំរាប់​ចាត់ចែង​ពិធីបុណ្យ​តាម​ប្រពៃណី​ ព្រះពុទ្ធ​សាសនា​ ៕​

dwe (6)

dwe (4)

dwe (3)

dwe (2)

dwe (1)

...

ដោយ៖ ប៊ុ​ន​ រិ​ទ្ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print