ព្រំដែនកាស្មៀរ ឥណ្ឌានិងប៉ាគីស្ថាន នៅតែបន្តប៉ះទង្គិចគ្នាដោយអាវុធ

ចែករំលែក៖

តំបន់ព្រំដែនកាស្មៀរ រវាង ប៉ាគីស្ថាននិងឥណ្ឌ មិនទាន់ស្ងាប់ស្ងាត់នៅឡើយទេ បើទោះបីមេដឹកនាំប្រទេសទាំងខិតខំ​ដើម្បីឈានដល់សន្តិភាពនៅក្នុងតំបន់ ។ កាលពីថ្ងៃទី ៣០ខែកក្កដា ​ទាហានឥណ្ឌា​ បានបើកការបាញ់ប្រហារ ​ដោយកាំភ្លើងត្បាល់ ​​​នៅតំបន់ ព្រំដែន«ស»(LOC) នៅកាស្មៀរ​​បណ្តាលឲ្យពលរដ្ឋស្លាប់និងរបួស ៩នាក់។

ប្រភពព័ត៌មានពី កងកម្លាំងយោធា​ប៉ាគីស្ថាន​ បានថ្លែងការណ៍ថា ទាហានឥណ្ឌា​បានបើកការបាញ់​ប្រហារ​ លើគោលដៅ​ជាទីតាំងជនស៊ីវិល​រស់នៅ​ផ្សេងៗគ្នា​ តាមតំបន់ដែនដីកាស្មៀរ ដែលស្ថិតក្រោមការគ្រប់គ្រង​របស់​ប៉ាគីស្ថាន ។ មនុស្សដែលរងរបួស ​រួមមាន ស្ត្រី និងកុមារ​ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ប្រភពបន្តថា ទាហានប៉ាគីស្ថាន​ បានឆ្លើយត​គោលដៅនោះ ភ្លាមៗ​ប្រកបដោយប្រសិទ្ធភាព ហើយបើតាមរបាយការណ៍ថា ហានឥណ្ឌា​៣នាក់​បានស្លាប់ និងរបួសជាច្រើននាក់ ។ ក្រៅពីនោះ ក៏មានការ​ខូចខាត​ប៉ុស្តិ៍យាមកាមរបស់ពួកគេថែមទៀតផង ។

កងទ័ពជាច្រើន​ត្រូវបានដាក់ពង្រាយ ​នៅទល់មុខ​ព្រំដែន ​រវាង​ឥណ្ឌា និងប៉ាគីស្ថាន។ ដែនដីនៅទីនោះ​ មិនទាន់មានការបែងចែក​ដាច់ស្រេចនោះឡើយ ហើយជានិច្ចកាល​ភាគីទាំងពីរតែងតែបំ​ផ្ទុះអាវុធដាក់គ្នាទៅវិញទៅមក។ កាលពីឆ្នាំ២០០៣ ភាគីទាំងពីរ​បានចុះ​ព្រមព្រៀង ​ឈប់បាញ់​គ្ននា នៅតំបន់កាស្មៀរ តែកិច្ចព្រមព្រៀង​នោះ ត្រូវបានរំលោភបំពាន។

នៅក្នុងព្រឹត្តិការណ៍ មួយផ្សេងទៀត ក្នុងប្រទេស ប៉ាគីស្ថាន កាលពីយប់ថ្ងៃ ទី​៣០ ខែកក្កដា មានករណីបំផ្ទុះគ្រាប់បែកមួយ នៅជិតទីស្នាក់ការប៉ូលិស នៅទីក្រុង Quetta ស្ថិតនៅភាគខាងលិច ប្រទេសប៉ាគីស្ថាន​ បណ្តាលឲ្យមនុស្ស ៣២នាក់​ស្លាប់ និងរបួស។
ស្នងការប៉ូលិស​ទីក្រុង​ Quetta ​លោក​ Abdul Razzaq Cheema ​បានប្រកាសថា ម៉ូតូមួយគ្រឿង បានបំផ្ទុះឡើង នៅជិត​រថយន្តដឹកទំនិញ​ ដែលចតនៅខាងក្រៅ​ទីស្នាក់ការប៉ូលិស​ នៅមជ្ឈមណ្ឌលផ្សារទំនើបដែលមានមនុស្សច្រើន​។ ​ការបំផ្ទុះនោះ បានសម្លាប់មនុស្ស​៥នាក់ ក្នុងនោះមានប៉ូលិស​២នាក់​​ និង​២៧នាក់រងរបួស​ ក្នុងនោះមានស្ត្រីពីរនាក់និងកុមារម្នាក់ផងដែរ។

កាលពីមួយសប្តាហ៍កន្លងមកនេះ ក៏មានហេតុការណ៍បំផ្ទុះ​ដូចគ្នានេះដែរ បានកើតឡើង នៅក្នុងទីក្រុងខាងលើ បណ្តាលឲ្យមនុស្ស ២នាក់​ស្លាប់ និង​១៦នាក់ផ្សេងទៀត រងរបួស ។ ​

អំពើហិង្សា​នៅក្នុងខេត្ត​ Baluchistan ស្ថិតនៅជិតព្រំដែនត្រីកោណ​ រវាងប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ហើយអ៊ីរ៉ង់ បានបង្កឲ្យមានក្តីបារម្ភយ៉ាងខ្លាំង​​ដល់សន្តិសុខ នៅ​ក្នុងតំបន់នោះ​​ ដែលមានការវិនិយោគច្រើន​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print