អគារ​ ហ្គោឌិន ៤២ជាន់ រុំដែកធ្វេសប្រហែស បណ្តាលឲ្យដែកថ្នាំងអំពៅធ្លាក់ទម្លុះរថយន្ត

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍ដ៏រន្ធត់បានកើត​ឡើង បន្ទាប់ពីអគារ ហ្គោឌិន ៤២ជាន់ ដែល​ជាប់នឹងស្តុបពេទ្យចិន មានការធ្វេស ប្រហែស បណ្តាលឲ្យដែកថ្នាំងអំពៅដែល សម្រាប់រុំព័ន្ធកុំឲ្យមានស៊ីម៉ងត៍ធ្លាក់មក ក្រោម បែរជាដែកនោះធ្លាក់មកទម្លុះដំបូល មុខរថយន្តឡិចស៊ីស RX 350 សំណាង ល្អមិនបណ្តាលឲ្យមនុស្សរងរបួស។

ករណីនេះបានកើតឡើងនៅវេលា ម៉ោង២ និង៣០នាទីរសៀល ថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខហាងលក់ សម្លៀកបំពាក់ លឹមហុង តាមបណ្តោយ ផ្លូវព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូន ពេញ។ ចំណែកឯទីតាំងអគារ ហ្គោឌិន ៤២ជាន់ ស្ថតិនៅតាមបណ្តោយផ្លូវស៊ីហនុ ជាប់នឹងស្តុបពេទ្យចិន ក្នុងសង្កាត់បឹងកេង កងទី១ ខណ្ឌបឹងកេងកង។

រថយន្តដែលខូចខាតម៉ាកឡិចស៊ីស RX 350 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AC 4994 ដែលម្ចាស់ចតនៅមុខហាង លឹម ហុង។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គឺគេ ឃើញនារីម្នាក់បានបើករថយន្តឡិចសុីស ចូលទៅហាងលក់សម្លៀកបំពាក់ លឹមហុង ស្រាប់តែដល់ម៉ោងកើតហេតុខាងលើ ក៏ មានខ្យល់កន្រ្តាក់បោកបក់ ធ្វើឲ្យដែក នឹងសំណាញ់សុវត្ថិភាពរុំការដ្ឋានសំណង់អគារ ៤២ជាន់នោះ បានធ្លាក់ចុះមកក្រោម បណ្តាលឲ្យត្រូវដំបូលរថយន្ត ខូចខាត​យ៉ាង​ដំណំ សំណាងល្អមិនមានគ្រោះថ្នាក់​ដល់មនុស្សនោះទេ។

ប្រភពដដែលបន្តថា ករណីខាងលើនេះ ដោយសារតែសំណង់មានការធ្វេស ប្រហែស ទើបបណ្តាលឲ្យធ្លាក់ដែកដូចនេះ ហើយករណីធ្លាក់ដែកកន្លងមក នៅអគារ អូឡាំព្យ៉ា ខណៈកំពុងសាងសងមានដែក ធ្លាក់ត្រូវស្រ្តីម្នាក់កំពុងជិះម៉ូតូតាមផ្លូវ បណ្តាលឲ្យស្លាប់ផងដែរ ។

ក្រោយកើតហេតុតំណាងអគារ៤២ ជាន់បានចុះមកសម្របសម្រួលជាមួយជន រងគ្រោះ ដោយព្រមសងសំណងថ្លៃជួស ជុលរថយន្តដើម្បីបញ្ចប់រឿងរ៉ាវនៅកន្លែងកើតហេតុ ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print